យល់ដឹង៖ Taurean ចូលចិត្តសុពលភាព និងការយកចិត្តទុកដាក់។ ពួកគេនឹងត្រូវបានទាក់ទាញ ដោយនរណាម្នាក់ ដោយការកោតសរសើរចំពោះអ្វី ដែលសំខាន់ចំពោះពួកគេ។ អ្នកដែលត្រូវស្តាប់យោបល់របស់ពួកគេ ហើយគោរពពួកគេ។ ហើយបើមាននរណាម្នាក់ ដែលនឹងផ្គាប់ចិត្តពួកគេ តាមអ្វីដែលពួកគេចង់បាន នោះនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាចង់បានអ្នកនោះ។
ព្យាយាមយល់ពីចំនុចតូចៗ ដែលពួកគេធ្លាប់ប្រាប់អ្នក ព្រោះបើគេដឹងថាអ្នកនៅចាំចំនុចទាំងនោះ គេនឹងសប្បាយចិត្តខ្លាំង។
Taurus ស្រលាញ់ការយកចិត្តទុកដាក់ និងការមើលថែ។ សកម្មភាពល្អៗ ដែលអ្នកធ្វើមកលើពួកគេជារៀងរាល់ថ្ងៃ នឹងដក់ជាប់ក្នុងចិត្ត ហើយធ្វើឲ្យពួកគេពេញចិត្តអ្នកជាខ្លាំង។
កុំទៅរកអ្វីដែលធំដើម្បីធ្វើឱ្យ Taurean ចាប់អារម្មណ៍។ ពួកគេមានចរិតស្លូតបូត និងការសម្រេចចិត្តខ្លាំង នៅពេលនិយាយអំពីកាយវិការ ពិតប្រាកដនៃក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។ ជំនួសមកវិញ ប្រសិនបើអ្នកចំណាយពេល ក្នុងការសន្ទនាដ៏មានអត្ថន័យ ជាមួយពួកគេ ហើយឆ្លើយសំណួរ អំពីអ្នកដោយស្មោះត្រង់ នោះពួកគេនឹងចាប់អារម្មណ៍យ៉ាងខ្លាំង។
កុំព្យាយាមចង់ឈ្នះពួកគេ ព្រោះអ្វីដែលពួកគេគិតថាត្រូវ គឺមិនអាចបញ្ឈប់ពួកគេបានឡើយ។
សរុបមករឿងដែលងាយស្រួលបំផុត សម្រាប់ការយកឈ្នះបេះដូង Taurus គឺជូនពួកគេទៅដើរលេង និងញ៉ាំអី ព្រោះពួកគេចូលចិត្តការចំណាយពេលវេលាសប្បាយជាមួយគ្នា និងចូលចិត្តការញ៉ាំជាងអ្វីៗទាំងអស់៕
អត្ថបទដោយ ៖ Yukvey