តើតារានិករមួយណាដែលជា ដៃគូមិត្តភក្តិដ៏ល្អបំផុតសម្រាប់អ្នក? - TrueID

តើតារានិករមួយណាដែលជា ដៃគូមិត្តភក្តិដ៏ល្អបំផុតសម្រាប់អ្នក?

August 14, 2021

យល់ដឹង៖ បើយោងទៅតាមតារានិកររបស់អ្នក ខាងក្រោមនេះយើងនឹងបង្ហាញពីតារានិករមួយ ដែលអាចក្លាយជាមិត្តដ៏ល្អ ងាយយល់ចិត្ត និងងាយចុះសម្រុងជាមួយអ្នកបំផុត ៖ 

♈️ Aries + ♊️ Gemini

ប្រសិនបើអ្នកឃើញមិត្តភ័ក្តល្អបំផុតធ្វើអ្វីដែលគួរឱ្យអស់សំណើច ឬ អ្វីប្លែកៗជាមួយគ្នា អ្នកប្រហែលជាកំពុងមើលទៅ Aries និង Gemini ។ ពួកគេយល់ចិត្តគ្នាខ្លាំង ហើយក៏មើលថែគ្នាបានល្អខ្លាំងណាស់ដែរ និងយកចិត្តទុកដាក់ច៉ពោះគ្នាដូចជាបងប្អូន។

មិត្តភាពមួយនេះ គឺតែងតែផ្ដល់ការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក នូវចំណុចដែលខ្វះខាតជានិច្ច។ Gemini នឹងផ្ដល់ដំបូន្មានល្អៗចំពោះ Aries ក្នុងការនាំក្តីសុបិន្តដល់ជីវិត។Aries នឹងរីករាយស្តាប់ដំបូន្មានទាំងអស់និងព្យាយាមអនុវត្តន៍តាម។ ជាពិសេសនៅពេលពួកគេនិយាយអំពីដំណើរផ្សងព្រេងដែលអ្នកទាំងពីរបានចែករំលែកជាមួយគ្នា។

♉️ Taurus + ♋️ Cancer

នៅពេលនិយាយអំពីភាពស្មោះត្រង់គ្មានមិត្តភាពណាដែលស្មោះត្រង់ជាងទំនាក់ទំនងរវាង Taurus និង Cancer ទេ។ គេស្គាល់ថាជាមនុស្សដែលមើលថែទាំ និងយកចិត្តទុកដាក់គ្នាជានិច្ច។ ចំពោះ Cancer នឹងត្រូវធ្វើយ៉ាងណាឲ្យប្រាកដថាអ្នកតែងតែមានអារម្មណ៍ល្អបំផុត។ ពួកគេដូចជាកំពុងចិញ្ចឹមអ្នក តត្រូវប្រាកដថាអ្នកកំពុងញ៉ាំរបស់ត្រឹមត្រូវ និងទៀងទាត់។

Taurus ក៏មានចរិតថែទាំ និងស្មោះត្រង់ពីកំណើតដែរ គេតែងបារម្ភពីអ្នកជានិច្ច មិនថាពេលញាំ ពេលទៅណា ឬ កំពុងធ្វើអ្វីមួយ គឺគេត្រូវប្រាកដចិត្តថា អ្នកនឹងមានសុវត្ថិភាពបំផុត។ ដូច្នេះហើយទើបតារានិករទាំង២ នេះមានលក្ខណះស្រដៀងគ្នា និងនៅជាមួយគ្នាចុះសម្រុងបំផុត។

♊️ Gemini + ♎️ Libra

ក្រៅពី Aries ដែលជាមិត្តល្អសម្រាប់ Gemini ជារឿយៗ ពួកគេក្លាយជាមិត្តល្អបំផុតជាមួយ Libra ។ បុគ្គលិកលក្ខណៈតារានិករទាំងពីរនេះ ស្រដៀងគ្នាទៅវិញទៅមក ហើយត្រូវគ្នាខ្លាំង មានរឿងពិភាក្សារហូតដល់យប់ក៏មាន មិនថាទោះវាយប់ជ្រៅយ៉ាងណាក៏ដោយ។

នៅពេលដែលអ្នកជា Gemini និងមិត្តល្អបំផុតរបស់អ្នកគឺ Libra អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការអស់ រឿងដែលត្រូវនិយាយនោះទេ វានឹងមិនកើតឡើងឡើយ។ អ្នកទាំងពីរអាចចំណាយពេលរាប់ម៉ោង និយាយពីរឿងដូចជាបទចម្រៀងដែលអ្នកចូលចិត្ត និងពីនេះពីនោះគ្រប់យ៉ាងមិនចេះចប់។

រូបតំនាង
រូបតំនាង

♋️ Cancer + ♏️ Scorpio

ក្រៅពីជាមិត្តល្អជាមួយ Taurus ពួកគេត្រូវបានដឹងថា មានទំនាក់ទំនងល្អបំផុតជាមួយ Scorpio ។ តារានិករដែលស្ថិតនៅក្នុងធាតុទឹកទាំងពីរនេះ គឺចូលចិត្តព្យាយាមរៀនអ្វីគ្រប់យ៉ាងថ្មីៗ ដែលពួកគេអាចធ្វើបាន និងអំពីអ្វីគ្រប់យ៉ាងដែលពួកគេស្រឡាញ់។ នេះមានន័យថា ការសន្ទនារបស់ពួកគេ ឆាប់មានការចុះសម្រុងជាមួយគ្នា និងយល់ពីគ្នាបានច្បាស់។

Scorpio ក៏ជាមនុស្សដែលបារម្ភច្រើន ពីសុវត្ថិភាព និងសុខភាព ខណៈពេលដែល Cancer ចូលចិត្តថែទាំបីបាច់អ្នកដែលពួកគេនៅជិតបំផុត ដូចនេះពួកគេអាចមានមិត្តភាពដ៏ល្អបំផុត ហើយអាចធ្វើឲ្យអ្នកទាំងពីរក្លាយជាចំណង ដែលមិនអាចបំបែកបាន ដែលអាចបំពេញគ្នាទៅវិញទៅមកបានយ៉ាងល្អឥតខ្ចោះ។

♌️ Leo + ♌️ Leo

អ្នកប្រហែលជាកំពុងស្រមៃថា បើតារានិករទាំងពីរដូចគ្នា ពួកគេនឹងមានចរិកដូចគ្នាពេក និងមានអំណាចដូចគ្នារាល់ពេលដែលទាស់គ្នា។ តែការពិត គឺវាផ្ទុយទៅវិញទេ។ Leo ដំណើរការបានល្អបំផុត ជាមួយគ្នា ដោយមានឥរិយាបទ និងភាពខ្លាំងក្លា ដូចសត្វតោដែលពួកគេមាន។ មានន័យថាពួកគេ មានឥទ្ធិពល និងមិនងាយចុះចាញ់ឧបសគ្គដូចគ្នា។

ប្រសិនបើអ្នកជា Leo ហើយអ្នកកំពុងស្វែងរកអ្នកដែលពិតជាយល់ពីអារម្មណ៍ Emotional របស់អ្នក គួរតែព្យាយាមរកសមាជិកម្នាក់ទៀត ដែលមានចរិតលក្ខណៈដូចអ្នក។ 

ជាធម្មតាតែងតែមានចំណុចមិនល្អដូចគ្នា ប៉ុន្តែអ្នកទាំងពីរនឹងមានការយល់ដឹង អំពីលក្ខណៈមិនល្អរបស់គ្នាទៅវិញទៅមក។ នៅពេលអ្នកយល់ពីមិត្តល្អបំផុតរបស់អ្នក អ្នកនឹងត្រៀមខ្លួនសម្រាប់អ្វីៗទាំងអស់ដែលនឹងកើតមាន។

♍️ Virgo + ♍️ Virgo

មិនខុសគ្នាប៉ុន្មានពី Leo ទេនៅពេលដែល មិត្តអ្នកជាមនុស្សនៅក្នុងតារានិករជាមួយអ្នកដែរ។ Virgo ពីរដែលនៅជាមួយគ្នា គឺមានសមត្ថភាពក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលពួកគេ អាចប្រឈមមុខជាមួយគ្នា។ ការវិភាគបញ្ហារួមគ្នារបស់ពួកគេ អាចត្រូវបានប្រើដើម្បីដោះស្រាយ សូម្បីតែឧបសគ្គដែលពិបាកបំផុត។ ហើយពួកគេនឹងមិនចាំបាច់ព្រួយបារម្ភអំពីការអស់រឿងដែលត្រូវនិយាយជាមួយគ្នាទេ។

ចរិតដែលមានភាពជាអ្នកដឹកនាំរបស់ពួកគេទាំងពីរ ធ្វើឱ្យពួកគេក្លាយជាមិត្តភក្តិអស្ចារ្យ។ ពួកគេមិនដែលផ្ដល់បញ្ហា ឬចង់ជាន់ពន្លិចគ្នាទៅវិញទៅមកទេ។ ប្រសិនបើអ្នកជា Virgo ហើយមិត្តភក្តិល្អបំផុតរបស់អ្នកក៏ដូចគ្នានោះ សូមរក្សានូវមិត្តភាពមួយនេះកុំឲ្យបែកបាក់អោយសោះ។

រូបតំនាង
រូបតំនាង

♎️ Libra + ♊️ Gemini

Libra និង Gemini តែងតែជាតារានិករដែលរីករាយ និងពោរពេញដោយការសើចសប្បាយ រាល់ពេលនៅជាមួយគ្នា។ ប្រសិនបើអ្នកជា Libra ដែលកំពុងតែស្វែងរកមិត្តភក្តិដ៏ល្អបំផុត ក្នុងការស្វែងរកដំណើរផ្សងព្រេងដ៏វែងនៃមិត្តភាព គឺអ្នកតែងតែឃើញ Gemini ជានិច្ច។

គ្មានពេលវេលាណាមួយដែលឲ្យពួកគេទាំងពីរភ្លេចគ្នា និងឈប់បារម្ភពីគ្នាឡើយ។ ចំណុចទាក់ទាញរបស់ពួកគេគឺប្រៀបដូចជាត្រីនៅក្នុងទឹក។ តាមធម្មតាតែងមានបញ្ហាមួយចំនួនក្នុងមិត្តភាព តែពួកគេដោះស្រាយដោយសន្តិវិធី និងទឹកមុខរីករាយជានិច្ច។

♏️ Scorpio + ♓️ Pisces

នៅពេលដែល Scorpio និង Pisces បង្កើតមិត្តភាពជាមួយគ្នា គឺពិតជាប្លែក និងអស្ចារ្យណាស់។ ភាពស្និទ្ធស្នាលរបស់ពួកគេ គឺមានភាពស៊ីជម្រៅជាងមិត្តភាពធម្មតា ដោយពួកគេមានចរិតលក្ខណៈដែល unique ដូចគ្នា។ 

នៅពេលអ្នកជា Scorpio ហើយអ្នកបង្កើតមិត្តភាពជាមួយ Pisces អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីមិត្តភាពដែលបាត់បង់នោះឡើយ។

សត្វត្រី គឺមានសមត្ថភាពសម្គាល់រាល់គុណវិបត្តិ របស់ខ្យាដំរី និងគោរពគ្នា ជាជាងធ្វើការវិនិច្ឆ័យគ្នា។ មិត្តល្អទាំងនេះអាចការពិភាក្សាគ្នា ដែលមានរយៈពេលរាប់ម៉ោង ដោយមិនធុញថប់នឹងគ្នាឡើយ។

♐️ Sagittarius + ♈️ Aries

ពោរពេញទៅដោយថាមពល និងមិត្តភាពល្អ នៅពេលដែលតារានិករទាំងពីរនេះជាមិត្តនឹងគ្នា និងរាល់ពេលដែលនៅជាមួយគ្នា។ តារានិករផ្សេងទៀតអាចនឹងឃើញពួកគេចម្លែកបន្តិច ប៉ុន្តែនៅពេលដែលពួកគេទាំងពីរនេះជួបគ្នា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រែក្លាយពិភពលោករបស់គេ ទៅជាភាពរីករាយ និងសប្បាយជានិច្ច។

ពួកគេមានឆន្ទៈដូចគ្នា ក្នុងការសម្រចចិត្តថា នឹងធ្វើមួយ ឬចង់បានអ្វីមួយ។ ពួកគេតែងតែពិភាក្សាគ្នា បានក្បោះក្បាយ និងច្បាស់លាស់បំផុត ហើយវាមិនដែលធ្វើឲ្យពួកគេបរាជ័យទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn + ♉️ Taurus

Capricorn ប្រសិនបើអ្នកកំពុងស្វែងរកមិត្តល្អបំផុត អ្នកគួរតែស្នើសុំឱ្យផ្កាយផ្ញើ Taurus មកឲ្យអ្នកទៅ។ មិនមានមិត្តភាពស្មោះត្រង់ជាង មិត្តភាពដែលកើតឡើងរវាងសត្វព្រៃជើងបួនទាំងពីរនេះទេ ជាពិសេសនៅពេលពួកគេម្នាក់ៗចេះសរសើរគ្នាទៅវិញទៅមក និងមើលថែទាំ ព្រួយបារម្ភពីគ្នា។

នៅពេលដែលអ្នកមាន Taurus នៅជុំវិញអ្នក សូមអ្នកមិនបាច់ព្រួយពីការបែកបាក់ទេ។ ជាការប្រសើរដែលបានដឹងថាមាននរណាម្នាក់ អាចនៅជាមួយអ្នកសូម្បីតែនៅថ្ងៃដែលខ្មៅងងឹតបំផុតរបស់អ្នក។ អ្នកទាំងពីរចាត់ទុកជាមិត្តដែលកាន់តែខិតខំប្រឹងប្រែង ឲ្យមិត្តភាពនេះកាន់តែខ្លាំងក្លាបំផុត។

♒️ Aquarius + ♐️ Sagittarius

Aquarian និង Sagittarius ត្រូវបានគេដឹងថាជាមនុស្សដែលចូលចិត្តរកអ្វីដែលថ្មី ហើយរៀនពីវា។ ពួកគេអាចនឹងស្ងប់ស្ងាត់ និងរកអ្វីថ្មីដោយសន្តិភាពបំផុត ហើយរង់ចាំមើលភាពជោគជ័យ ដើម្បីដើរផ្លូវនោះជាមួយគ្នា។ នេះគឺជារឿងមួយក្នុងចំណោមរឿងជាច្រើន ដែលធ្វើឲ្យពួកគេក្លាយជាមិត្តល្អបំផុត។

ពួកគេមានការយល់ដឹងច្បាស់ពីគ្នាទៅវិញទៅមក។ គ្រាន់តែចាំថា ត្រូវអនុគ្រោះ និងយោគយល់ឲ្យគ្នាជានិច្ច ទើបធ្វើឲ្យចំណងមិត្តភាពមួយនេះ គង់វង្សយូរអង្វែងរហូតទៅ។ អ្នកទាំងពីរយល់ចិត្តល្អណាស់ តែងដឹងពីអ្វីដែលភាគីម្ខាងទៀត ចង់បាន ដូច្នេះកុំឲ្យបាត់បង់អោយសោះ។

♓️ Pisces + ♒️ Aquarius

វាសមហេតុផលបំផុត តារានិករទាំងពីរ ព្យាយាមស្វែងយល់ពីគ្នាដោយផ្ទាល់ ឆ្ពោះទៅរកគ្នាក្នុងការស្វែងរកមិត្តភាព។នៅពេលដែល Pisces និង Aquarius ក្លាយជាមិត្តល្អបំផុតពួកគេអាចដោះស្រាយរាល់បញ្ហាប្រឈមជាមួយគ្នា។ 

ដូចគ្នានឹងទឹកដែលមានរាងដូចថ្ម ពួកគេបង្កើតពិភពលោកនៅជុំវិញពួកគេ ឲ្យក្លាយជាកម្លាំងដែលមានឥទ្ធិពល និងខ្លាំងក្លាបំផុត វាធ្វើឲ្យមិត្តភាពរបស់ពួកគេខ្លាំង និងនៅតែរក្សាបានយួរ និងមិនធុញទ្រាន់ឡើយ។ 

ពួកគេតែងតែបារម្ភពីគ្នា និងចាំដោះស្រាយបញ្ហាឲ្យគ្នាជានិច្ច ជាពិសេសនៅពេលដែលភាគីម្ខាងធ្លាក់ដល់ចំណុចសូន្យ។

ប្រភព: metropolitangirls

ទាក់ទងជាមួយ:
ជីវិតមិត្តយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...