តារានិករទាំងនេះ មិនងាយខ្ជះខ្ជាយពេល ជាមួយមនុស្សដែលស្អប់ខ្លួនឡើយ - TrueID

តារានិករទាំងនេះ មិនងាយខ្ជះខ្ជាយពេល ជាមួយមនុស្សដែលស្អប់ខ្លួនឡើយ

December 11, 2022

យល់ដឹង៖ យើងទាំងអស់គ្នា សុទ្ធតែមានមនុស្សដែលយើងមិនអាចទ្រាំទ្របាន។ ទោះស្អប់ជាពាក្យខ្លាំងក៏ដោយ ក៏យើងបញ្ចេញការស្អប់មនុស្ស ព្រោះតែទង្វើរបស់គេ។ អ្វី​ដែល​អាក្រក់​នោះ​ គឺ​ពេល​ខ្លះ​យើង​ត្រូវ​បង្ខំ​​នៅ​ក្បែរ​ពួក​គេ!

រូបតំនាង
រូបតំនាង

មកស្គាល់មនុស្សមួយចំនួន ដែលមិនខ្វល់ជាមួយអ្នកដែលស្អប់ឡើយ ៖

១. Sagittarius ♐️ អ្នកមិនខ្វល់ពីការខ្ជះខ្ជាយពេលវេលា និងថាមពលរបស់អ្នក ទៅលើមនុស្សដែលអ្នកស្អប់នោះទេ។ អ្នក​មាន​ទស្សនៈ​វិជ្ជមាន​ខ្លាំង​ណាស់ ដូច្នេះ​អ្នក​ប្រហែល​ជា​នឹង​ព្រិច​ភ្នែក ធ្វើមិនឃើញ​ ចំពោះ​វត្តមាន​របស់​មនុស្សទាំង​នោះ​ នៅ​ចំពោះ​មុខ​អ្នក។

២. Virgo ♍️ អ្នកគិតថាការខ្ជះខ្ជាយភាពរីករាយ និងថាមពលដ៏មានតម្លៃរបស់អ្នកទៅលើមនុស្ស ដែលមិនសំខាន់គឺគ្មានប្រយោជន៍ទាំងស្រុង ដូច្នេះហើយ អ្នកទំនងជាមិនអើពើនឹងមនុស្ស ដែលអ្នកស្អប់ទាំងស្រុងឡើយ។

៣. Scorpio ♏️ ប្រសិនបើ​មនុស្សទាំង​នោះ​លេចចំពោះ​មុខ​អ្នក អ្នក​គ្រាន់តែ​ខ្ទាត់ពួកគេចេញពីជីវិត ​ហើយបញ្ចប់​វា​យ៉ាងឆាប់រហ័ស​។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​នឹង​អាចត្រលប់​ ទៅរក​មនុស្ស​ទាំងនោះម្ដងទៀត​ទេ។ 

៤. Cancer ♋️ អ្នក​មិន​អាច​គ្រប់គ្រង​អារម្មណ៍​នៃ​ការ​ស្អប់ ងាយឡើយ។ ដូច្នេះអ្នកត្រូវលាក់ទុកដោយសម្ងាត់ ដោយសង្ឃឹមថាពួកគេនឹងទុកអ្នកឲ្យនៅម្នាក់ឯង ឬអ្នកអាចយកឈ្នះពួកគេបាន។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...