យល់ដឹង៖ មនុស្សគ្រប់គ្នាមិនថាចាស់ក្មេង ឬនរណាក៏ដោយតែងតែមានបញ្ហាមួយឬច្រើន តាមជាប់ជានិច្ច ដែលពិបាកនឹងកែ។
ថ្ងៃនេះយើងនឹងមកបង្ហាញអ្នកទាំងអស់គ្នា អំពីអាថ៌កំបាំងក្នុងជម្រៅចិត្ត ដែលមនុស្សក្នុងតារានិករនីមួយៗ តែងតែលាក់ចំពោះខ្លួនឯងខាងក្រោមនេះ ៖
១. Aries ♈️
ពួកគេមិនអាចប្រឈមមុខនឹង ការបោះបង់ ពីនរណាម្នាក់បានទេ។ ពួកគេធ្វើខ្លួនដូចជា សប្បាយនឹងឲ្យនរណាម្នាក់ចាកចេញទៅប៉ុន្តែធាតុពិត ពួកគេពិតជាសោកកស្ដាយ និងចង់ឲ្យពួកគេទាំងនោញ វិលត្រលប់មកវិញណាស់។
២. Taurus ♉️
ពួកគេខ្លាចថា គ្មាននរណាខ្វាយខ្វល់ និងដឹងពីចិត្តរបស់ពួកគេ ហើយមួយទៀតគឺ ពួកគេខ្លាចថា គេត្រូវបានមនុស្សគ្រប់គ្នាដែលមានន័យបំផុតក្នុងជីវិត ភ្លេចពួកគេ។ រឹតតែខ្លាចថា ខ្លួននឹងគ្មានវត្តមាន ក្នុងជីវិតរបស់មនុស្សទាំងនោះទៀត។
៣. Gemini ♊️
ពួកគេព្យាយាមខ្លាំងណាស់ ដើម្បីឲ្យចូលចុះសម្រុង និងក្លាយជាមិត្តភក្ដិ ជាមួយមនុស្សគ្រប់គ្នា។ ពួកគេតែងតែកែខ្លួនឯងជានិច្ច ឲ្យសម្របជាមួយគេឯង ជាជាងនៅម្នាក់ឯង ពីព្រោះការនៅម្នាក់ឯង វាពិតជាគួរឲ្យខ្លាចណាស់សម្រាប់ពួកគេ។
៤. Cancer ♋️
ពួកគេព្យាយាមធ្វើដូចជា សប្បាយគ្រប់ពេល។ ពួកគេខ្លាចថា ប្រសិនបើធ្វើឲ្យអ្នកគ្រប់គ្នាដឹង ថាពួកគេមិនសប្បាយ គឺដូចជារំខានដល់គេឯងគ្រប់គ្នា។ ពួកគេត្រូវប្រាកដចិត្តថា នឹងមិនធ្វើឲ្យអ្នកគ្រប់គ្នា មានការបារម្ភ ខ្លាំងពីពួកគេ ទោះបីជាពួកគេពិបាកក្នុងចិត្តប៉ុណ្ណាក៏ដោយ។
៥. Leo ♌️
ពួកគេតែងគិតថា គ្មាននរណាម្នាក់ ស្រលាញ់ចូលចិត្តពួកគេទេ ហើយគ្រប់យ៉ាងដែលជាបញ្ហា គឺមកពីកំហុសរបស់ពួកគេ។ ពួកគេព្យាយាមធ្វើដូចជារឹងមាំ និងមិនខ្វល់ ប៉ុន្តែធាតុពិតខាងក្នុង ពួកគេពិតជាមនុស្សដែលទន់ជ្រាយ ជាងអ្វីដែលអ្នកបានដឹង។
៦. Virgo ♍️
ពួកគេមានបញ្ហាដែលត្រូវប្រឈមមុខជាមួយ នឹងជីវិតរបស់ពួកគេច្រើន។ អ្នកគ្រប់គ្នាមើលទៅពួកគេ គឺដូចជាជីវិតមួយដែលស្រស់បំព្រង និងគ្មានបញ្ហា។ ប៉ុន្តែការពិត ពួកគេពិតជាមានបញ្ហា គ្រប់ពេល និងរៀងរាល់ថ្ងៃ។ វាពិតជាពិបាកសម្រាប់ពួកគេ ដើម្បីឲ្យមានការគិតវិជ្ជមានណាស់។
៧. Libra ♎️
ពួកគេពិតជា មិនអាចរស់នៅដោយគ្មានមនុស្សជាទីស្រលាញ់បានទេ ពីព្រោះពួកគេតែងត្រូវការពេលជាច្រើន ដើម្បីផ្ដល់ឲ្យអ្នកដទៃ រហូតដល់គ្មានពេលសម្រាប់មើលថែខ្លួនឯង។ ពួកគេស្អប់នូវការប្រឈមមុខ ជាមួយនឹងបញ្ហាខ្លួនឯង ដូច្នេះពួកគេលាក់វាហើយធ្វើដូចពួកគេមិនអីទេ។
៨. Scorpio ♏️
ពួកគេខ្លាច ក្នុងការទៅធ្វើខ្លួនឲ្យជិតស្និទ្ធជាមួយអ្នកដទៃ។ ពួកគេនឹងសប្បាយចិត្ត ប្រសិនបើនរណាម្នាក់ មានការជឿទុកចិត្តចំពោះពួកគេ ប៉ុន្តែពួកគេពិតជាពិបាក ក្នុងការជឿទុកចិត្តអ្នកដទៃណាស់។ ហើយតែងតែខ្លាចថា ពួកគេខ្លួនឯង ធ្វើឲ្យអ្នកដទៃចាកចេញ និងពិតជាពិបាកកែណាស់។
៩. Sagittarius ♐️
អ្វីដែលពួកគេចង់បាន តែមួយគត់ គឺការស្រលាញ់ និងទទួលបានក្ដីស្រលាញ់ពីអ្នកដទៃ។ នៅពេលដែលគ្មាននរណាម្នាក់នៅជាមួយពួកគេពិតជាមានអារម្មណ៍ថា ឯកា អស់សង្ឃឹម និងអារម្មណ៍ដែលថា ខ្លួនឯងធ្វើមិនបានល្អ ចំពោះអ្នកដទៃ។
១០. Capricorn ♑️
ពួកគេតែងតែព្យាយាមអភិវឌ្ឍន៍ខ្លួនឯង ដើម្បីឲ្យខ្លួនឯងបានឡើងដល់ចំណុចកំពូល ដូច្នេះពួកគេតែងតែមិនសូវជានិយាយជាមួយអ្នកដទៃច្រើន ឬស្និទ្ធជាមួយនរណាម្នាក់ឡើយ។ ដូច្នេះដោយសារតែបែបនេះហើយ ទើបធ្វើឲ្យពួកគេខ្លាចថា ពួកគេនឹងនៅម្នាក់ឯងជារៀងរហូត។
១១. Aquarius ♒️
ពួកគេមិនសូវជាមានអារម្មណ៍ មនោសញ្ចេតនា ដូចអ្វីដែលអ្វីពួកគេគិតនោះទេ។ នៅពេលដែលពួកគេឈានជើង ចូលក្នុងទំនាក់ទំនងស្នេហាមួយ ពួកគេត្រូវប្រើពេលយូរ ដើម្បីឲ្យមានអារម្មណ៍ស្នេហា ជាមួយនឹងដៃគូ ហើយនេះជាមូលហេតុដែលពួកគេតែងគិតថា តើពួកគេកំពុងគិតអ្វី? ហើយក៏ចាប់ផ្ដើមស្អប់ខ្លួនឯងខ្លាំង។
១២. Pisces ♓️
ពួកគេតែងតែមិនយល់ថា ពួកគេកំពុងធ្វើអ្វី នៅក្នុងជីវិតរបស់ពួកគេ? ដូច្នេះពួកគេមានការស្រមើស្រមៃច្រើន ដើម្បីឲ្យខ្លួនឯងបានធូរស្រាល។ ពួកគេមានបញ្ហាច្រើនណាស់ ប៉ុន្តែតែងតែធ្វើដូចជា គ្មានរឿងអ្វីកើតឡើង ព្រោះមិនចូលចិត្តសុំឲ្យនរណាម្នាក់ជួយឡើយ។
ប្រភព: thoughtcatalog