អត់ Fake ចរិតទេ! ពេលដើរនៅប្រលានយន្តហោះ Jisoo ឡិកឡក់ដូចកូនក្មេង! - TrueID

អត់ Fake ចរិតទេ! ពេលដើរនៅប្រលានយន្តហោះ Jisoo ឡិកឡក់ដូចកូនក្មេង!

September 17, 2022

អាមេរិក៖ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀងកូរ៉េ BLACKPINK  ត្រូវបានគេប្រទះឃើញនៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon ឆ្ពោះទៅកាន់ទីក្រុង LA សហរដ្ឋអាមេរិក សម្រាប់កាលវិភាគនៅក្រៅប្រទេសរបស់ពួកគេ។  

BLACKPINK
BLACKPINK

ជាមួយគ្នានេះ ទោះបីជាភាពជាក់លាក់នៃកាលវិភាគរបស់ពួកគេ មិនត្រូវបានបង្ហាញឲ្យដឹងក៏ដោយ ប៉ុន្តែសមាជិកស្រីស្អាតទាំង ៤ កំពុងធ្វើដំណើរទៅកាន់ LA សម្រាប់ព្រឹត្តិការណ៍ដែលទាក់ទងនឹងការត្រលប់មកវិញរបស់ពួកគេ ដែលបានគ្រោងទុកនៅក្នុង LA រួមទាំងការចូលរួមនៅលើ Spotify ផងដែរ។ 

តាមចាំបាន ក្នុងថ្ងៃនោះ សមាជិកទាំង ៤ បានឈរនៅចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មាន មើលទៅឡូយ ស្អាតៗ និងទាន់សម័យដូចរាល់ដង ក្នុងសម្លៀកបំពាក់សាមញ្ញៗ។ ប៉ុន្តែពេលនោះ Jisoo ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងចរិតដ៏គួរឲ្យស្រលាញ់របស់នាង។ នៅអាកាសយានដ្ឋាន Jisoo ហាក់ដូចជារីករាយខ្លាំងជាងគេ ហើយត្រូវបានគេឃើញរត់បណ្ដើរលោតបណ្ដើរ ដូចកូនក្មេងដើរផ្សារជាមួយម្ដាយយ៉ាងដូច្នោះ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តឬកពាបែបនេះរបស់ Jisoo គ្រប់គ្នា៕

ទស្សនារូបទស្សនារូបភាព៖

Jisoo
Jisoo
Jisoo
Jisoo
វីដេអូ Jisoo
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...