តើតារានិករណាខ្លះ ជាចុងភៅពូកែជាងគេ ក្នុងការចម្អិនម្ហូប? - TrueID

តើតារានិករណាខ្លះ ជាចុងភៅពូកែជាងគេ ក្នុងការចម្អិនម្ហូប?

June 7, 2021

យល់ដឹង៖ ការចម្អិនអាហារគឺជាអ្វីមួយ ដែលមនុស្សភាគច្រើននឹងត្រូវធ្វើនៅក្នុងជីវិតរបស់ពួកគេ មិនថាពួកគេចូលចិត្ត ឬមិនចូលចិត្តឡើយ។ 

មនុស្សមួយចំនួនមានលក្ខណៈចេះពីធម្មជាតិ ចំណែកឯអ្នកផ្សេងទៀតមិនមានទេពកោសល្យខាងផ្នែកបង្កើតអាហារ ដូច្នេះការប៉ុនប៉ងរបស់ពួកគេ បណ្តាលឱ្យការចម្អិនអាហារតែងតែបរាជ័យ។ 

ហេតុអ្វីបានជាមនុស្សខ្លះ ពូកែធ្វើម្ហូបរីឯអ្នកខ្លះទៀតមិនពូកែ?

ខាងក្រោមនឹងបង្ហាញចំណាត់ថ្នាក់ពីខ្សោយ រហូតដល់ខ្លាំង ក្នុងការចម្អិនម្ហូប ដោយផ្អែកលើតារានិករទាំង ១២ ៖ 

១២. Capricorn ♑️

ជាការពិត Capricorns ឈរនៅលំដាប់ចុងក្រោយដោយសារតែ ការមិនចូលចិត្តធ្វើវា មិនមែនដោយសារសមត្ថភាពធ្វើម្ហូបរបស់ពួកគេទេ។ ជាការពិតណាស់នៅពេលដែលពួកគេដាក់ចិត្តគំនិតរបស់ពួកគេ ទៅលើការធ្វើម្ហូប ពួកគេអាចបញ្ចេញស្នាដៃធ្វើម្ហូបដូចជា នំសាំងវិច ឬគ្រឿងចៀនបំពង។ ទោះយ៉ាងណាក៏ដោយ វាមិនកើតឡើងញឹកញាប់ទេ ព្រោះពួកគេមិនចូលចិត្ត។

១១. Virgo ♍️

ពេលខ្លះ Virgo អាចពិបាកក្នុងការចម្អិនបបរ ដែលធ្វើមិនឲ្យជាប់នឹងបាតរបស់ឆ្នាំង។ ហើយនៅពេលផ្សេងទៀត តារានិករនេះអាចបំផុសគំនិតចម្អិនអាហារបានយ៉ាងអស្ចារ្យ។ ទោះយ៉ាងណាក៏ដោយ ភាគច្រើនពួកគេរវល់ពេក ឬខ្ជិលក្នុងការសម្រាប់ចម្អិនអាហារ ហើយដូច្នេះអ្នកដឹកជញ្ជូនអាហារ គឺជាមិត្តល្អបំផុតរបស់ពួកគេ។

រូបតំនាង
រូបតំនាង

១០. Gemini ♊️

នៅពេលនិយាយអំពីការចម្អិនអាហារ Gemini មិនសូវចំណាយពេលរបស់ពួកគេនឹងវាទេ។ ប្រសិនបើពួកគេត្រូវការអាហារសម្រន់ដើម្បីញ៉ាំ ពួកគេអាចចម្អិនដំឡូងខ្លះ ឬចេញទៅក្រៅដើម្បីញ៉ាំ។ ទោះជាយ៉ាងណាក៏ដោយពួកគេ នៅតែមិនចំណាយពេលផ្ទាល់ខ្លួន ទៅលើវាច្រើនដែរ។

៩. Leo ♌️ 

Leo គឺពិតជាមានប្រជាប្រិយភាពណាស់ ក្នុងការបញ្ចេញគំនិតសម្រាប់ការចម្អិនអាហារ។ ជារឿយៗពួកគេ ខ្លាំងក្នុងផ្ទះបាយនិងការធ្វើនំប៉័ងជាដើម។ តែពួកគេនៅតែធ្វើមានភាពខ្ជិល ក្នុងការធ្វើវា។

៨. Pisces ♓️ 

ភាគច្រើន Pisces គឺមិនងាយនឹងចាប់អារម្មណ៍ និងមិនងាយស្រួលក្នុងការពេញចិត្តចម្អិន។ ពួកគេនឹងពេញចិត្តក្នុងការស្តាប់ ប្រសិនបើមាននរណាម្នាក់ មានគំនិតចង់ធ្វើម្ហូបឲ្យពួកគេញ៉ាំស្រាប់ៗ។ ថ្វីត្បិតតែពួកគេ ក៏ចេះចម្អិនក៏ដោយ តែពួកគេចូលចិត្តចំអិនម្ហូបបែបសាមញ្ញៗ សម្រាប់តែមនុស្សជាទីស្រលាញ់របស់ពួកគេប៉ុណ្ណោះ។

៧. Sagittarius ♐️

Sagittarius កម្រទៅផ្ទះបាយ ដើម្បីចំអិនម្ហូបសម្រាប់ខ្លួនឯងណាស់។ ពួកគេចូលចិត្តខិតខំប្រឹងប្រែង ធ្វើសម្រាប់អ្នកដទៃជានិច្ច។ ពួកគេសប្បាយចិត្ត ពេលឈរនៅពីក្រោយចង្ក្រានអស់រយៈពេលជាច្រើនម៉ោង ដើម្បីនាំស្នាមញញឹមដល់មុខមនុស្សជាទីស្រលាញ់។

រូបតំនាង
រូបតំនាង

៦. Aries ♈️ 

Aries គឺនៅចំកណ្តាលសម្រាប់ចំនុចមួយនេះ។ ប្រសិនបើពួកគេប្រាកដថា ពួកគេមិនអាចចម្អិនបានល្អឥតខ្ចោះទេ នោះពួកគេនឹងទៅភោជនីយដ្ឋាន ហើយជាទិញម្ហូបស្រាប់ជំនួសវិញ។ ពេលនៅផ្ទះ ពួកគេនឹងចាប់ផ្តើមចម្អិនម្ហូបណាដែលស្ទាត់ និងមានរសជាតិឆ្ងាញ់។

៥. Libra ♎️ 

Libras ចូលចិត្តចំណាយពេលល្ងាចដ៏កក់ក្តៅ នៅក្នុងផ្ទះបាយដើម្បីធ្វើម្ហូបនៅផ្ទះ ឲ្យមនុស្សជាទីស្រលាញ់។ ទោះជាយ៉ាងណាក៏ដោយ តារានិករនេះ ច្រើនតែចង់បានភាពរីករាយពីអ្នកជុំវិញ។ អ្នកមិនចាំបាច់ចម្អិនទេ គ្រាន់តែអង្គុយក្បែរៗ ហើយបង្កើតបរិយាកាសរីករាយទៅបានហើយ។

៤. Aquarius ♒️ 

Aquarius រីករាយនឹងការចម្អិន ដោយមិនគិតពីអ្វីដែលពួកគេត្រូវធ្វើ។ ពួកគេនឹងធ្វើឲ្យមនុស្សដែលពួកគេស្រលាញ់ និងមិត្តជិទស្និទ្ធជានិច្ច។ អ្វីៗប្រហែលជាមិនតែងតែឆ្ញាញ់ខ្លាំង ដូចដែលគ្រោងទុកនោះទេ ប៉ុន្តែវាក៏មិនរំខានដល់ពួក និងធ្វើឲ្យពួកគេធុញឡើយ។

រូបតំនាង
រូបតំនាង

៣. Cancer ♋️ 

Cancer ចូលចិត្តបទពិសោធន៍ថ្មី និងបង្កើតរូបមន្តថ្មីៗជានិច្ច។ពួកគេចូលចិត្តលើអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងធ្វើឲ្យមនុស្សគ្រប់រូបភ្ញាក់ផ្អើល ជាមួយនឹងស្នាដៃធ្វើម្ហូបដ៏ឆ្ញាញ់របស់ពួកគេ។

២. Taurus ♉️ 

Taurus ជាធម្មតាមានអារម្មណ៍ចូលចិត្ត និងចង់ចម្អិនអាហារតាំងពីក្មេង។ វាកាន់តែរីករាយសម្រាប់ពួកគេ ក្នុងការជួយម៉ាក់របស់ពួកគេដើម្បីធ្វើម្ហូប និងរៀននូវម្ហូបថ្មីៗ។ ពួកគេជាតារានិករមួយដែលចូលចិត្តញ៉ាំ ដូច្នេះពួកគេដឹងច្បាស់ ពីរបៀបធ្វើ និងកែច្នៃមុខម្ហូប ឲ្យមានរសជាតិឆ្ញាញ់។

១. Scorpio ♏️

Scorpio ទទួលបានចំណាត់ថ្នាក់លេខមួយ នៅក្នុងបញ្ជីនៃតារានិករដែលជាចុងភៅល្អបំផុត។ មានពាក្យចចាមអារ៉ាមបាននិយាយថា អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការញ៉ាំចានដែលរៀបចំដោយតារានិករនេះ ពីព្រោះថាអ្នកអាចធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹង រសជាតិដ៏សែនឆ្ញាញ់ ហើយលង់ស្នេហ៍នឹងចុងភៅដែលមានទេពកោសល្យនេះ។

ប្រភព: COOKIT 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...