កម្សាន្ត៖ ថ្មីៗនេះ នៅក្នុងឱកាសវិស្សមកាល Chuseok អ្នកនិយមលេងអ៊ីនធើណេតកូរ៉េ ក៏បានរៀបចំការបោះឆ្នោត ជ្រើសរើសតារាប្រុស ដែលមើលទៅស្អាតនិងសង្ហាជាងគេក្នុងសម្លៀកបំពាក់ប្រពៃណីកូរ៉េ hanbok។
ក្នុងនោះ ក្រុមហ៊ុន Seven Edu ដែលជាក្រុមហ៊ុនអប់រំគណិតវិទ្យាបានធ្វើការស្ទង់មតិលើ តារាណាដែលមើលទៅស្អាតជាងគេ ក្នុង hanbok សម្រាប់ថ្ងៃបុណ្យ Chuseok ដែលគិតចាប់ពីថ្ងៃទី ១០ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា ដោយទទួលបានការបោះឆ្នោតពីមនុស្ស ២,៣៧៧ នាក់។
យោងតាមលទ្ធផល ដែលចេញមកគឺ Lee Seung Gi ជាប់លេខ ៤ ហើយ KangDaniel ជាប់លេខ ៣ និង Park Bo Gum ជាប់លេខ ២ខណៈដែល Jimin ក្រុម BTS បានឈរនៅលើកំពូលលេខរៀងទី ១ ជាមួយនឹងការឈ្នះឆ្នោតដោយទទួលបាន១៣៥៧ សំឡេង ស្មើនឹង ៥៧.១ ភាគរយ។
គួររំលឹកផងដែរថា Jimin តែងតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយវប្បធម៌កូរ៉េទៅកាន់ពិភពលោក និងធ្វេីឲ្យអ្នកគាំទ្រ មានមោទនភាព។ ជាពិសេសគឺនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់Melon Music Awards ឆ្នាំ ២០១៨ ដែល Jimin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលលោកបានពាក់អាវ hanbok និងសម្តែងរបាំប្រពៃណីរបស់កូរ៉េ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Kbizoom