ជំនាញលេងឧបករណ៍តន្ត្រី ជាច្រើនប្រភេទរបស់ V កំពុងក្លាយជាទីពេញចិត្តរបស់ FAN! - TrueID

ជំនាញលេងឧបករណ៍តន្ត្រី ជាច្រើនប្រភេទរបស់ V កំពុងក្លាយជាទីពេញចិត្តរបស់ FAN!

November 2, 2021

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ចំណង់ចំណូលចិត្តរបស់ Vសមាជិកក្រុម ​BTS ក្នុងការរៀនឧបករណ៍ភ្លេងនានារបស់លោកកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាទីចាប់អារម្មណ៍ក្នុងចំណោមអ្នកលេងបណ្ដាញសង្គមនិងអ្នកគាំទ្ររបស់លោកផ្ទាល់។

V 

សិល្បកររូបនេះតែងតែបង្ហាញពីភាពអស្ចារ្យជាមួយនឹងជំនាញ និងទេពកោសល្យរបស់ខ្លួនជារៀងរាល់ថ្ងៃដោយបង្ហាញឲ្យអ្នកគាំទ្រដឹងថា លោកជាតន្ត្រីករដ៏អស្ចារ្យម្នាក់ ចាប់តាំងពីបានផ្តើមរៀនឧបករណ៍Saxophone នៅក្នុងសាលាថែមទាំងឈ្នះមេដាយមាសក្នុងការប្រកួតមួយហើយនៅតែជារក្សាទឹកដៃលេង Saxophonist បានយ៉ាងល្អរហូតដល់បច្ចុប្បន្ន។

ក្តីស្រលាញ់របស់V ចំពោះតន្ត្រី មិនបានឈប់ត្រឹមជាតារាចម្រៀងនោះទេក្នុងនាមជា Idol ជាទីស្រលាញ់របស់ហ្វេនៗ ហើយបើទោះបីជា លោករវល់នឹងការងារ និពន្ធបទចម្រៀង Composer និងជាផលិតករដ៏សកម្មក៏ដោយ តែមិនបានបញ្ឈប់លោកពីការខិតខំស្វែងរកនិងរៀនឧបករណ៍តន្ត្រីថ្មីៗនោះទេ។

សមាជិកក្រុម​ BTS រូបនេះត្រូវបានគេដឹងថាជាអ្នកលេងព្យ៉ាណូដ៏ប៉ិនប្រសប់ ជាពិសេសលោកបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ដោយបង្កើតបទភ្លេងសម្រាប់OST ក្នុងកម្មវិធី «In the soop 1» និងបានបង្ហាញជំនាញជាច្រើនដូចជាការ៖ លេងហ្គីតា ស្គរ វីយូឡុង និងការរៀនផ្លុំត្រែជាដើម។

ឥលូវនេះ V បានធ្វើឲ្យអ្នកគាំទ្រនិយាយមិនចេញចំពោះការលះបង់និងចំណង់ចំណូលចិត្តរបស់លោកចំពោះតន្ត្រី ហើយបានក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្ដាញសង្គម ជាពិសេសក្នុងចំណោមអ្នកគាំទ្រខណៈដែលពួកគេបានសរសើរជាហូរហែចំពោះការស្រលាញ់តន្ត្រីរបស់លោក៕

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...