ចំណូលប្រចាំឆ្នាំរបស់ Chanyeol ក្រុម EXO ដែលហ្វេនៗនឹកស្មានមិនដល់! - TrueID

ចំណូលប្រចាំឆ្នាំរបស់ Chanyeol ក្រុម EXO ដែលហ្វេនៗនឹកស្មានមិនដល់!

July 27, 2022

កូរ៉េខាងត្បូង ៖ Park Chanyeol ទទួលបានភាពល្បីល្បាញបន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាMain Rapper, Sub-Vocalist និង Visual ប្រចាំក្រុមEXO ខណៈបង្ហាញខ្លួន កាលពីខែមេសា ឆ្នាំ ២០១២ ក្រោមទ្រនំក្រុមហ៊ុនSM Entertainment

Chanyeol 
Chanyeol 

បន្ទាប់ពី Chanyeol បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម លោកបានក្លាយជាតារាដែលមានឥទ្ធិពលបំផុត នៅក្នុងឧស្សាហកម្មនេះនិងបានក្លាយជាសមាជិកសកម្មរបស់ EXO ខណៈពេលដែលបានចូលទៅក្នុងគម្រោងទោលផ្ទាល់ខ្លួនជាច្រើនផងដែរ។

Chanyeol 
Chanyeol 

ជាមួយនឹងការចូលប្រឡូកក្នុងវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំតើបច្ចុប្បន្ននេះ Chanyeol រកចំណូលបានប៉ុន្មាន?​

យោងតាមប្រព័ន្ធផ្សព្វផ្សាយ EXO មានទ្រព្យសម្បត្តិសរុបប្រមាណជា ១ពាន់លានដុល្លារ គិតក្នុងក្រុមទាំងមូល ខណៈទ្រព្យសម្បត្តិសុទ្ធរបស់Chanyeol ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១៧ លានដុល្លារ នៅឆ្នាំ២០២២ នេះ។

Chanyeol 
Chanyeol 

តួលេខ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​តារា​វ័យ២៩ ឆ្នាំ​រូប​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដោយ​គិត​ពី​ជោគជ័យ​ដ៏​ធំធេង​របស់​លោកក្នុង​នាម​ជា​សិល្បករ​៕

ប្រភព ៖ Kpopstarz

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...