ជាសេដ្ឋីម្នាក់នៅកូរ៉េហើយ! Bang Sihyuk ត្រូវគេបានរាយការណ៍ថាមានសម្បត្ដិជាង ៣.២ ពាន់លានដុល្លារ - TrueID

ជាសេដ្ឋីម្នាក់នៅកូរ៉េហើយ! Bang Sihyuk ត្រូវគេបានរាយការណ៍ថាមានសម្បត្ដិជាង ៣.២ ពាន់លានដុល្លារ

July 15, 2021

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៣ ខែ កក្កដា​ កន្លងកន្លងទៅថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយ ធុរកិច្ច និងហិរញ្ញវត្ថុ Bloomberg បានធ្វើសេចក្ដីរបាយការណ៍ឲ្យដឹងថាអតីត CEO របស់ HYBE លោក Bang Shihyuk និងជាស្ថាបនិករបស់ BigHit Music បច្ចុប្បន្នលោកទ្រព្យសម្បត្តិប្រមាណ ៣.២ ពាន់លានដុល្លារ

Bang Shihyuk
Bang Shihyuk

ជាក់ស្ដែង ចំពោះទ្រព្យសម្បត្តិរបស់ Bang Sihyuk បានកើនឡើងទ្វេដងចាប់តាំងពីខែ តុលាឆ្នាំមុន នៅពេលដែល Big HitEntertainment បានបើក IPO របស់ខ្លួន និងបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនរបស់កូរ៉េKorea Exchange's KOSPI Market ព្រមជាមួយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងប្រមាណ ១៣០ ភាគរយ ក្នុងរយៈពេល ៩ ខែកន្លងមកនេះ បន្ទាប់មកភាគហ៊ុនរបស់ Bang Sihyuk ក៏កើនដល់តម្លៃប្រមាណ ១.៥ ពាន់លានដុល្លារឯណោះ។

Bang Shihyuk
Bang Shihyuk

សូមបញ្ជាក់ផងដែរថា ផលិតកម្ម Big Hit Music និងក្រុមហ៊ុន HYBE Labels កាន់តែរីកមុខមាត់ធំឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃដោយសារការអភិវឌ្ឍន៍ ការពង្រីកអាជីវកម្មជាហូរហែ និងការផ្សព្វផ្សាយយ៉ាងសកម្ម របស់សិល្បករទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងក្រៅប្រទេស ព្រមជាមួយការពង្រីកអាជីវកម្មជាច្រើន ទៅកាន់បណ្ដាប្រទេសទូទាំងពិភពលោករួមមាន ៖ អាមេរិក ជប៉ុន និងប្រទេសដទៃទៀត៕

Bang Shihyuk
Bang Shihyuk

ប្រភព ៖ Kstarlive        

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...