ARMY ទាមទាឲ្យ BIGHIT ការពារ BTS បន្ថែម ព្រោះតែ... - TrueID

ARMY ទាមទាឲ្យ BIGHIT ការពារ BTS បន្ថែម ព្រោះតែ...

September 1, 2022

កម្សាន្ត៖ ARMYs កាន់តែមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ BTSនិងបាននាំគ្នា ជំរុញឲ្យ BIGHIT MUSIC ចាត់វិធានការបន្ថែម បន្ទាប់ពីកាលពីពេលថ្មីៗនេះមានគណនីជាច្រើន ដែលមានឈ្មោះថា «bunkook»«bunkooks» នៅលើ TikTok បានធ្វើការកែសម្រួលរូបភាពរបស់ maknaeJungkook អាក្រក់ៗ រួមបញ្ចូលទាំងរូបភាពដ៏គួរឲ្យ.រ.ន្ធ.ត់ជាច្រើន។

Jimin និង Jungkook និង V
Jimin និង Jungkook និង V

បន្ថែម​ពី​នេះ ពួក​គេ​ហាក់​ដូច​ជា​កំពុងប្រើ​មន្តអាគម​ងងឹត ដាក់តារាប្រុសរូបនេះថែមទៀត ដោយមានរួមបញ្ចូលទាំងរូបថតរបស់Jungkook Jiminនិង Suga ខណ:ដែលវីដេអូ​មួយ​ចំនួន​ បាន​ទទួល​ការ​ទស្សនា​ដល់​ទៅ​ជាង ៦០K ឯណោះ។ តែក្រោយពីមានរឿងនេះកើតឡើង បន្ទាប់មកម្ចាស់គណនីមួយនោះ ក៏បានសន្យាថានឹងឈប់ធ្វើរូបភាពមិនល្អ ក៏ដូចជាមន្តអាគមដាក់ Jungkook ផងដែរ។

  គណនី bunkook
  គណនី bunkook

ទោះជាយ៉ាងណាក៏ដោយ គណនី bunkook មួយចំនួនផ្សេងទៀត នៅតែមានរូបភាពដែលមិនល្អ និងការប្រើវេទមន្តងងឹតនេះ ព្រមទាំងនិយាយថា ពួកគេនឹងមិនបញ្ឈប់រឿងនេះទេ មិនតែប៉ុណ្ណោះឥឡូវនេះ Jimin ក៏បានក្លាយជាគោលដៅ នៃការគម្រាមកំហែងស.ម្លា.ប់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថែមទៀត។

អ្នកគាំទ្រ

គួររំលឹកផងដែរថា នៅក្នុងខែនេះ ទាំង Jimin និង V គឺជាគោលដៅ នៃការគំរាមកំហែងដល់ជីវិត នៅលើវេទិកាសហគមន៍ Weverse របស់ HYBE ជាមួយនឹងរូបភាពមិនល្អជាច្រើន ធ្វើឲ្យ ARMYs មាន​ការ​ព្រួយ​បារម្ភខ្លាំង ខណ:ដែល​មិន​មាន​ការ​ឆ្លើយ​តប​ពី HYBE ថាចាត់វិធានការយ៉ាងណា ទើប​ធ្វើឲ្យ​កង្វល់​របស់​ពួកគេ ​កាន់តែ​ខ្លាំងឡើង​៕

ប្រភព : Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...