កម្សាន្ត៖ រូបភាពទស្សន៍ទាយទម្លាប់ ឬ ការបំភាន់អុបទិក បន្ថែមពីលើការបញ្ឆោតភ្នែក វាក៏ធ្វើឱ្យអ្នកមើលមានអារម្មណ៍ច្របូកច្របល់ និងឆ្ងល់ផងដែរ។ ប៉ុន្តែវាអាចប្រាប់ពីអាថ៌កំបាំងដែលលាក់ទុកក្នុងជម្រៅចិត្តរបស់មនុស្សនោះបាន។
ជាក់ស្ដែង រូបភាពដែលយើងនាំមកថ្ងៃនេះ វានឹងអាចប្រាប់បានថា តើអ្នកចង់បានអ្វីជាងគេក្នុងជីវិត? ដោយគ្រាន់តែចំណាំខ្លួនឯងថា រូបភាពដំបូងដែលអ្នកឃើញ ជារូបអ្វី?
១.ប្រសិនបើអ្នកឃើញមុខមនុស្សមុនគេ
នោះមានន័យថា ឥឡូវនេះអ្នកត្រូវការ "ស្នេហា"។ អ្នកតែងតែសង្ឃឹមថានឹងរកឃើញស្នេហាដ៏ស្រស់ស្អាត។ ប៉ុន្តែនៅតែរកមិនឃើញ អ្នកណាដែលសក្តិសមនិងពេញចិត្តសោះ។ តែបើពេលនេះអ្នកមានសង្សារ វាមានន័យថាអ្នកត្រូវការការយកចិត្តទុកដាក់ និងការមើលថែបន្ថែមទៀតពីដៃគូរបស់អ្នក។ ដោយសារតែសម្រាប់អ្នក អ្វីដែលសំខាន់បំផុតក្នុងជីវិតគឺស្នេហា គ្រួសារ និងការយកចិត្តទុកដាក់ អ្នកជាមនុស្សដែលមានភាពទាក់ទាញខ្លាំង ប៉ុន្តែកុំភ្លេចថែរក្សាអារម្មណ៍អ្នកជុំវិញខ្លួនផង។
២.ប្រសិនបើអ្នកឃើញរាងសិចស៊ីរបស់មនុស្សស្រី
មានន័យថា ឥឡូវនេះអ្នកកំពុងត្រូវការ "របស់ថ្មី" នៅក្នុងជីវិតរបស់អ្នក ពីព្រោះអ្នកហាក់ដូចជាធុញទ្រាន់នឹងភាពឯកា និងទម្លាប់ដែលជាប់គាំងយូរ។ អ្នកប្រហែលជាកំពុងគិតអំពីការផ្លាស់ប្តូរការងារ ផ្លាស់ប្តូរទំនាក់ទំនងរបស់អ្នក ឬផ្លាស់ប្តូរទិដ្ឋភាពមួយចំនួននៃរបៀបរស់នៅរបស់អ្នក។ ដោយសារតែមនុស្សដូចអ្នកចូលចិត្តការផ្លាស់ប្តូរដែលនាំទៅរកអ្វីដែលប្រសើរជាងមុន សម្រាប់ខ្លួនអ្នក។ ហើយអ្នកនឹងទទួលបានជោគជ័យ ប្រាកដជាបានជួបនូវអ្វីដែលអ្នកសុបិននៅថ្ងៃណាមួយ។
៣.ប្រសិនបើអ្នកឃើញសត្វដំរី
វាមានន័យថា ឥឡូវនេះអ្នកហត់នឿយ ដោយសារទំនាក់ទំនងការងារ និងអ្វីៗផ្សេងទៀតដែលបានលិចចូលក្នុងជីវិតរបស់អ្នក។ អ្នកកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក និងតានតឹងខ្លាំង។ ព្រោះមនុស្សជុំវិញខ្លួនរំពឹងច្រើនពីអ្នក ដែលគិតថាអ្នកអាចធ្វើបាន ហើយនឹងទទួលបានជោគជ័យ។ ដូច្នេះអ្វីដែលអ្នកត្រូវការបំផុតនៅពេលនេះ គឺការនៅផ្ទះ និងសម្រាកលំហែកាយ ឬប្រហែលជាវានឹងដើរលេង ទៅដើរមើលពិភពលោកមួយរយៈ។
ប្រភព៖ sanook