កូរ៉េខាងត្បូង៖ ពិតណាស់ ក្នុងពិភពឧស្សាហកម្មកម្សាន្តរបស់កូរ៉េ យើងតែងតែឃើញភាគច្រើន តារាចម្រៀងនិងតារាសម្ដែងស្រីៗច្រើនតែមានរាងស្គម ដៃជើងស្រឡូន ស្អាតម្យ៉ាងៗម្នាក់។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ សម្រាប់តារាប្រុសកូរ៉េវិញ យើងបែរជាឃើញថា ពួកគេតែងតែសម្រេចចិត្តធ្វើការហាត់ប្រាណដើម្បីឲ្យរូបរាងកាយរបស់ពួកគេ មានសុខភាពល្អ មានសាច់ដុំស្អាតៗ នេះក៏ជាការទាក់ទាញមួយដ៏គួរឲ្យចាប់អារម្មណ៍ជាងមុនផងដែរ ព្រោះបើនិយាយពីតារាប្រុសប៉ុន្មាននាក់ខាងក្រោម កាលពីមុនពួកគេស្គមៗមិនសូវមានសាច់ទេ ប៉ុន្តែបច្ចុប្បន្ន រាងរៅរបស់ពួកគេសង្ហាៗ ជាមួយសាច់ដុំមាំមួនឡើងគួរឲ្យក្នាញ់តែម្ដង៕
តារាប្រុសទាំងនោះ រួមមាន៖
១.Park Seo Joon
ពីមុនមានរូបរាងស្គមបន្តិច ប៉ុន្តែក្រោយមកគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីយករាងកាយដែលលោកចង់បានដោយការហាត់ប្រាណ។
២.Park Bo Gum
ក៏ជាតារាសម្ដែងមួយរូប បានផ្លាស់ប្ដូររូបរាងខ្លួនឯងផងដែរ ដោយកាលពីមុន គេមានរាងស្គម តែសព្វថ្ងៃរាងមានសាច់ជាងមុន។
៣.Ahn Jae Hyun
មានភាពល្បីល្បាញដោយសាររូបរាងដ៏ឡូយ និងខ្ពស់របស់គេដោយសារប្រវត្តិជាតារាម៉ូដែល។ ដើម្បីស័ក្តិសមនឹងតួនាទីទៅថ្ងៃអនាគត លោកបានសម្រេចចិត្តហ្វឹកហាត់យ៉ាងហ្មត់ចត់ និងសម្រេចបានលទ្ធផលគួរសមដូចបច្ចុប្បន្ន។
៤.Lee Jong Suk
ធ្លាប់ស្គមខ្លាំង ពេលបង្ហាញខ្លួនដំបូងក្នុងទូរទស្សន៍កូរ៉េ។ បន្ទាប់ពីដឹងពីសារៈសំខាន់នៃរូបរាង គេក៏បានខិតខំប្រឹងប្រែង បន្ថែមអាហារ និងផ្លាស់ប្តូររបបអាហាររបស់ខ្លួន ដើម្បីមានឲ្យមានរាងកាយសម។
៥.Lee Min Ho
មុនពេលបង្ហាញខ្លួនដំបូង តារាសម្ដែង Lee Min Ho មានរាងស្គមណាស់។ ដូច្នេះហើយ គេក៏បានធ្វើការយ៉ាងលំបាកនៅឯកន្លែងហាត់ប្រាណ ហើយឥឡូវនេះត្រូវបានគេសរសើរពីរាងកាយដ៏រឹងមាំរបស់លោក និងស្មាធំទូលាយដ៏រឹងមាំ។
៦.Nam Goong Min
តែងតែត្រូវបានគេសរសើរថា មានរាងកាយដ៏ស្រស់ស្អាត ទោះបីជារាងស្គមបន្តិចក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលលោកសម្រេចចិត្តទទួលតំណែងជា Han Ji Hyuk ក្នុងរឿង «Black Sun» តារាសម្ដែងរូបនេះ បានទៅហាត់ប្រាណ ហើយឡើងទម្ងន់បាន ១៤ គីឡូក្រាម។
៧.Kim Woo Bin
ក៏ស្ថិតក្នុងបញ្ជីនៃតារា ដែលមានការផ្លាស់ប្តូររូបរាងដ៏អស្ចារ្យផងដែរ។ បើប្រៀបធៀបទៅនឹងថ្ងៃដំបូងនៃការបង្ហាញខ្លួនដំបូងរបស់លោក វាមានភាពខុសគ្នាឆ្ងាយតែម្ដង។
៨.Cha Eun Woo
នៅពេលដែល Cha Eun Woo បង្ហាញខ្លួនជា Idol ក្នុងក្រុមក្មេងប្រុស ASTRO ដំបូង គេមានរាងកាយស្គមជាងពេលនេះទៅទៀត។ ក្រោយចូលប្រឡូកក្នុងវិស័យសម្ដែង លោកបានខិតខំផ្លាស់ប្តូររូបរាងឲ្យសមនឹងតួនាទីផ្សេងៗ។
ប្រភព៖ zingnews