កូរ៉េខាងត្បូង ៖ ដើម្បីអបអរសាទរ FESTA ឆ្នាំ ២០២១ ដែលជាខួបលើកទី៨ របស់ក្រុម BTS មេដឹកនាំក្រុមដ៏ឆ្នើមRM បានទម្លាក់បទចម្រៀងទោលថ្មីដែលមានចំណងជើងថា Bicycle ដើម្បីផ្ដល់ឲ្យ ARMY នូវចង្វាក់តន្រ្តីទន់ភ្លន់បែបមនោសញ្ចេតនាលួងលោម តាមរយៈបទចម្រៀងរបស់លោក។
ជាមួយគ្នានេះដែរ RM ក៏បានបង្ហាញអារម្មណ៍ពិតទាក់ទងនឹងបទថ្មីរបស់លោកដែលពោរពេញទៅដោយអត្ថន័យសំខាន់ និងមានបង្កប់ខ្លឹមសារជ្រាលជ្រៅខ្លាំងចំពោះលោក ហើយកង់ជាហេតុផលបំផុសគំនិតឲ្យលោកសរសេរបទBicycle នេះឡើង។
លើសពីនេះទៀត RM បានបន្តដោយសង្ឃឹមថា ហ្វេនៗរបស់លោកនឹងពេញចិត្ត តាមរយៈអំណោយមួយនេះរបស់លោក។
ប្រភព ៖ Koreaboo