កូរ៉េខាងត្បូង ៖ ជាការពិតណាស់ រូបរាងរបស់មនុស្សយើងតែងតែប្រែប្រួលទៅតាមពេលវេលា និងដំណាក់កាលនៃអាយុ អាចនិយាយបានថា មានអាយុកាន់តែច្រើនសម្រស់កាន់ប្រែប្រួលហើយចំពោះស្រីស្រស់ Taeyeon សមាជិកក្រុម Girls'Generation វិញក៏មានការប្រែប្រួលតាមលំដាប់ មិនខុសពីគេឯងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ Taeyeon បានបង្ហាញពីបុគ្គលិកលក្ខណៈដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាង តាមរយៈការបង្ហោះរូបលើInstagram ជាមួយស្ទីលស្លៀកសម្លៀកបំពាក់ដែលបង្ហាញសម្រស់យ៉ាងជឿជាក់ក្នុងស្ទីលឯកសណ្ឋានដូចជាសិស្សសាលាវិទ្យាល័យ។
អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតជាច្រើនស្ទើរតែមិនជឿថាTaeyeonមានអាយុ ៣៣ ឆ្នាំ ខណៈដែលនាងនៅតែអាចប្រឡងចូលជាសិស្សវិទ្យាល័យដូចនៅក្នុងរូបថតទាំងគួរឲ្យស្រលាញ់ កាន់តែស្អាតប្លែក តារាស្រីស្រករក្រោយៗអី សុំចាញ់ហើយ។
ទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ Allkpop