V បង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មី តាមរយៈបទទោល Scenery ប្រចាំនៅ SoundCloud! - TrueID

V បង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មី តាមរយៈបទទោល Scenery ប្រចាំនៅ SoundCloud!

September 4, 2021

កូរ៉េខាងត្បូង ៖ បន្ទាប់ពីបទទោល Scenery របស់ V បានចេញផ្សាយកាលពីឆ្នាំ២០១៩ បទចម្រៀងនេះហាក់ទទួលបានការចាប់អារម្មណ៍ជាសកល ពីបណ្តាញសារព័ត៌មានធំៗ រួមទាំង U.S Billboard, ME នៅចក្រភពអង់គ្លេស, Metro,Teen Vogue, BRAVO នៅអាឡឺម៉ង់, CNN នៅអាមេរិក,Franceinfo និងបណ្ដាញផ្សព្វផ្សាយជាច្រើនទៀត។

សារព័ត៌មានចុះផ្សាយពី V 
សារព័ត៌មានចុះផ្សាយពី V 

ក្រៅពីបង្ហាញមុខលើការចុះផ្សាយរបស់បណ្តាញសារព័ត៌មានធំៗScenery ក៏ទទួលបានការពេញនិយមខ្លាំងផងដែរនៅលើបណ្ដាកម្មវិធីតន្រ្តីនានាទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ និងនៅទូទាំងពិភពលោក  ហើយវាហាក់ដូចជាអ្នកគាំទ្រតែងតែស្ដាប់បទនេះរបស់ V ដោយគ្មានទីបញ្ចប់ ជាពិសេសបានធ្វើឲ្យចំនួន Streams នៅលើ SoundCloud កាន់តែបន្តកើនឡើងរហូតមកដល់បច្ចុប្បន្ន។

V
V

ជាក់ស្ដែង ថ្មីៗនេះ V ទើបតែបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនថ្មីបន្ថែមទៀតតាមរយៈបទទោល Scenery ដោយរកបានចំនួនអ្នកចូលស្ដាប់លើសពី ១៩៨ លាន Streams នៅលើតារាងតន្រ្តី SoundCloud ហើយនេះក៏បង្ហាញឲ្យឃើញថាបទនេះនៅតែជាទីពេញនិយមរបស់ហ្វេនៗជានិច្ច៕

V
V

សូមអបអរ V ចំពោះកំណត់ត្រានេះ!

ប្រភព ៖​ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...