កូរ៉េខាងត្បូង៖ ក្នុងនាមជាសិស្សច្បងសិស្សប្អូនរួមទ្រនំក្រោម HYBE ជាមួយគ្នាយើងឃើញថា TXT និង ENHYPEN តែងបង្ហាញសកម្មភាព ក៏ដូចជាឧស្សាហ៍លេងសើចជាមួយគ្នាទាំងជួបគ្នាផ្ទាល់និងនៅក្នុងបណ្ដាញសង្គមជាដើម។
ទន្ទឹមនឹងនេះដែរខណៈពេល Jungwon សមាជិកក្រុមENHYPEN កំពុង Live ជជែកលេងជាមួយអ្នកគាំទ្រភ្លាមនោះតារាប្រុសរូបនេះស្រាប់តែផ្ទុះសំណើចភ្លាមៗ បន្ទាប់ឃើញមេក្រុម TXT ផ្ញើសារទៅលេងក្នុងអំឡុងពេល Live ផ្ទាល់តែម្ដង។
នៅពេល Jungwon ឃើញថាអ្នកផ្ញើសារមកជា Soobinខណៈនោះតារាប្រុសក្មេងរូបនេះ ស្រាប់តែមិនអាចទប់សំណើចនឹងអ្វីដែលលោកបានអាននោះទេហើយសូម្បីតែពេលលោកព្យាយាមចែករំលែកសារគួរឲ្យអស់សំណើចឲ្យហ្វេនៗបានដឹងក៏មិនអាចនិយាយបានដែរថែមទាំងផ្ទុះសំណើចឡើងម្ដងទៀតតែម្ដង។
មិនយូរប៉ុន្មានសមាជិកក្រុម ENHYPEN រូបនេះបាននិយាយថា ចាប់តាំងពីសម្តែងនៅឯការប្រគុំតន្ត្រីK-Pop In Suncheon ឆ្នាំ ២០២១ Soobin បានចែករំលែកថា មធ្យោបាយនៃការធ្វើដំណើរបានបង្កឲ្យមានបញ្ហាបន្តិចបន្តួចដោយសារតែកម្ពស់របស់លោកតែម្ដង។
បន្ទាប់ពីបែកធ្លាយដំណឹងនេះJungwon នៅតែមិនដឹងថាស្ថានភាពរបស់Soobin ពិតជាគួរឲ្យអស់សំណើចប៉ុណ្ណានោះទេតែប្រាកដណាស់ថាសមាជិកក្រុម TXT រូបនេះក៏មិនមែនជាមនុស្សតែម្នាក់ឡើយ ដែលជួបបញ្ហាដោយសារតែកម្ពស់នោះទេសាកស្រមៃមើលថា Soobin មានកម្ពស់ខ្ពស់ហើយអង្គុយលើយន្តហោះតូចមួយ គ្រាន់តែនឹករូបភាពក៏ធ្វើឲ្យអ្នកគាំទ្រសើចបាត់ទៅហើយ។
សកម្មភាពរបស់Jungwon ដែលនិយាយពីអ្នកដឹកនាំក្រុមTXT មើលទៅពិតជាគួរឲ្យស្រឡាញ់ណាស់ សម្ព័ន្ធភាពរវាងក្រុមទាំង២ នេះបានធ្វើឲ្យបេះដូងរបស់ MOAs និង ENGENEs ទទួលបានភាពកក់ក្ដៅ តាមរយៈមិត្តភាពជិតស្និទ្ធរបស់ពួកគេគ្រប់គ្នា៕
ប្រភព ៖ Koreaboo