កម្សាន្ត៖ ដោយសារតែ គម្រប់ខួបនៃការចាកចេញរបស់ តារាចម្រៀងស្រីល្បីឈ្មោះ Sulli កាន់តែខិតជិតមកដល់ហើយនោះ រូបថតមួយចំនួនរបស់នាងក៏ ត្រូវបានអ្នកនិយមលេងអ៊ីនធើណេត ស្រាវជ្រាវត្រលប់មកវិញផងដែរ។
ស្របគ្នានេះ មួយក្នុងចំណោមនោះគឺ រូបថតរបស់ Sulli ពីសាលាមធ្យមសិក្សារបស់នាង ដែលនៅលើវេទិកាសហគមន៍អនឡាញថ្មីៗនេះ មានអ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានបង្ហោះរូបថតដ៏ល្បីល្បាញមួយ របស់សមាជិក f(x) គឺជារូបថតយកចេញពីសៀវភៅ បញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សារបស់ Sulli។
ក្នុងនោះ រូបថតនេះគឺបានពាំនាំអារម្មណ៍មួយ ទៅអ្នកគាំទ្រ ក៏ដូចជាមហាជន នៅពេលដែលវាបានបង្ហាញខ្លួនជាលើកដំបូង ចាប់តាំងពីនាងបានចែកឋានទៅ ដែលរូបនេះមើលទៅ Sulli ពិតជាស្រស់ស្អាត ជាមួយនឹងស្នាមញញឹម ដ៏រីករាយគ្មានទុក្ខសោក ធ្វើឲ្យគ្រប់គ្នាដែលឃើញរូបនេះ កាន់តែនឹករលឹក Sulli កាន់តែខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Allkpop