កូរ៉េខាងត្បូង ៖ តារាសម្តែងស្រី Seo Ye Ji បានបង្ហោះសារលើកដំបូងចាប់តាំងពីមានរឿងចម្រូងចម្រាសពាក់ព័ន្ធ នឹងអតីតមិត្តប្រុស Kim Jung Hyun ក្រោយស្ងៀមស្ងាត់អស់រយៈពេល ២ ខែ។
កាលពីថ្ងៃទី ១១ ខែ មិថុនា Seo Ye Ji បានបង្ហោះសារនៅក្នុង កម្មវិធី fan cafe នៅក្នុងគណនីផ្លូវការរបស់នាង ដោយសរសេរថា “ដឹងថាមានមនុស្សដែលជឿលើខ្ញុំ គឺជាអ្វីដែលធ្វើអោយខ្ញុំមានអារម្មណ៍ល្អ”។
ខណៈដែលតារាស្រីរូបនេះបានស្ងាត់ស្ងៀមនៅលើបណ្តាញសង្គម និងកម្មវិធី fancafe ជាមួយនឹងអ្នកគាំទ្ររបស់នាង អស់រយៈពេល២ ខែមកហើយ ដែលនេះធ្វើឲ្យអ្នកគាំទ្រមានការធូរស្បើយ និងរំភើបយ៉ាងខ្លាំង នៅពេលបានឃើញសាររបស់នាង៕