កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៨ ខែធ្នូ បណ្តាញសង្គមនិងវេទិកាអនឡាញជាច្រើន បានផ្ទុះឡើងជាមួយនឹងរូបថតជាច្រើនសន្លឹករបស់ Suho មេក្រុម EXO កាន់ដៃជាមួយ Winter ក្រុម aespa ជាសាធារណៈនៅពីក្រោយឆាកនៃកម្មវិធីតន្ត្រីមួយ។
ក្នុងនោះ កម្រងរូបភាពមួយសន្លឹកនេះ បានធ្វើឱ្យផ្ទុះពាក្យចចាមអារ៉ាមស្នេហារវាងអ្នកសិល្បៈទាំងពីរយ៉ាងឆាប់រហ័ស និងធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណេតភ្ញាក់ផ្អើលគ្រប់គ្នា។ ដោយអ្នកគាំទ្រ មិនអាចមិនចង់ដឹងបាននោះទេថា នេះគ្រាន់តែជាការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ឬការពិតដែលថា ឧស្សាហកម្មកម្សាន្តកូរ៉េ ត្រៀមស្វាគមន៍គូស្នេហ៍ថ្មី?
យ៉ាងណាមិញ លទ្ធផលត្រូវបានបង្ហាញយ៉ាងឆាប់រហ័ស។ តាមពិតទៅ Suho ពិតជាបានកាន់ដៃ Winter មែន។ ទោះបីជាមិនមែនជារឿងក្លែងក្លាយក៏ដោយ ប៉ុន្តែពេលខ្លីក្នុងរូបថតនេះ មិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុងនោះទេ។ នេះគ្រាន់តែជាជ្រុងតូចមួយដែលកាត់ចេញពីរូបថតជាក្រុមរបស់សិល្បកររបស់ SM Entertainment ធ្វើពិធីបួងសួងមុនពេលឡើងលើឆាកប៉ុណ្ណោះ។ នៅក្នុងរូបថតដើមនោះ សិល្បករមួយចំនួនធំ និងសមាជិកក្រុមការងារនៃកម្មវិធីទាំងអស់ ត្រូវបានតម្រង់ជួរគ្នាជាជួរផ្តេក ចាប់ដៃគ្នារៀបចំពិធីនេះ។ ហើយ Suho និង Winter ទើបតែបានឈរក្បែរគ្នា ដូច្នេះពួកគេត្រូវបាន ចាត់តាំងដោយចៃដន្យក្នុងស្ថានភាពបំភាន់នេះ។
ពិតណាស់ Suho គឺជាអ្នកដឹកនាំក្រុមប្រុស K-pop ជំនាន់ទី ៣ របស់ EXO ហើយ Winter គឺជាសមាជិកក្រុម aespa ដែលជាក្រុមនារីនៃតារា K-pop ជំនាន់ទី ៤។ Suho ខ្លួនឯងគឺចាស់ជាង Winter ១០ឆ្នាំ។ គម្លាតអាយុ និងជំនាន់នេះ ធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ និងរំភើបចំពោះការចាប់ដៃគ្នា ក៏ដូចជាពាក្យចចាមអារ៉ាមស្នេហារវាងអ្នកទាំងពីរ។ ប៉ុន្តែចុងក្រោយ វាគ្រាន់តែជាការយល់ច្រលំប៉ុណ្ណោះ។
ប្រភព៖ Koreaboo