អត្ថន័យនៃការថើប និងការបង្ហាញក្ដីស្រលាញ់ របស់តារានិករនីមួយៗ - TrueID

អត្ថន័យនៃការថើប និងការបង្ហាញក្ដីស្រលាញ់ របស់តារានិករនីមួយៗ

July 2, 2021

យល់ដឹង៖ មនុស្សម្នាក់ៗតែងតែបង្ហាញក្ដីស្រលាញ់ខុសៗគ្នា ជាពិសេសតាមរយៈស្នាមថើបរបស់ពួកគេនីមួយៗ ក៏តែងតែបង្ហាញឲ្យឃើញ ពីក្ដីស្រលាញ់របស់ពួកគេចំពោះអ្នកដែរ។ 

ខាងក្រោមនេះនឹងបង្ហាញ ពីអត្ថន័យ និងការស្រលាញ់របស់តារានិករនីមួយៗ តាមរយៈការថើបរបស់ពួកគេ ៖

♈️ Aries (Mar 21 – Apr 19)

សម្រាប់ស្ត្រីដែលស្ថិតប្រភេទមេសរាសី ឬចៀម ស្ថិតនៅក្នុងធាតុភ្លើង ដូច្នេះការថើបពួកគេដូចជា ការបញ្ចប់ចុងក្រោយអញ្ចឹង ដែលអ្នកអាចដឹងនូវអារម្មណ៍ពុះកញ្ជ្រោលដូចភ្លើងកំពុងឆេះអញ្ចឹង។

♉️ Taurus (Apr 20 – May 20)

ស្រ្តីដែលស្ថិតក្នុងប្រភេទឧសភរាសី ឬគោជល់ ពួកគេព្យាយាមបង្ហាញចេញនូវអារម្មណ៍ល្អ ដែលនាងកំពុងមានតាមរយៈការថើបរបស់នាង។ ការថើបរបស់នាងមានលក្ខណៈសន្សឹមៗប៉ុន្តែអាចឲ្យអ្នកដឹងនូវអារម្មណ៍រំភើបនោះបាន។

♊️ Gemini (May 21 – Jun 20)

សម្រាប់មិថុនរាសី ឬមនុស្សភ្លោះ ការថើបរបស់នាងគឺជាការស្ម័គ្រចិត្តដោយឯកឯង គ្មានការបង្ខំឡើយ។ ជាការពិត នាងនឹងថើបអ្នកដោយលាយឡំនឹងការខ្សឹបដាក់ត្រចៀកអ្នក។ នេះជាតាក់ទិកនៃការថើបរបស់នាង។

♋️ Cancer (Jun 21 – Jul 22)

សម្រាប់កក្កដរាសី ឬក្ដាម ពួកនាងថើបអ្នកក្នុងលក្ខណៈទន់ភ្លន់និងមានរបៀប ដែលការថើបរបស់នាង គឺគួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកមិនចង់នឹងឈប់។ ការថើបរបស់ពួកគេ នឹងធ្វើឲ្យដៃគូឈ្លក់វង្វេងដកចិត្តមិនរួច ព្រោះតែភាពទន់ភ្លន់ បែបគួរឲ្យស្រលាញ់នោះហើយ។

រូបតំនាង
រូបតំនាង

♌️ Leo (Jul 23 – Aug 22)

សម្រាប់សីហរាសី ឬតោ នាងអាចថើបអ្នកដោយហាក់ដូចជាពិភពលោកនឹងបញ្ចប់ភ្លាមៗនោះ ហើយថាមពលនៃការសង្កត់ចិត្ត និងចំណង់របស់នាង គឺមានក្នុងការថើបនោះឯង។

♍️ Virgo (Aug 23 – Sep 22)

សម្រាប់កញ្ញារាសី ឬស្រីក្រមុំ នាងថើបអ្នកនៅពេលនាងស្រឡាញ់អ្នកពេញបេះដូងរបស់នាង ដែលអ្នកអាចមានអារម្មណ៍សប្បាយរីករាយ។ ជាការពិតណាស់ អ្នកនឹងមិនអាចគិតពីអ្វីៗផ្សេងឡើយ នៅពេលអ្នកថើបជាមួយនាង ដែលធ្វើឲ្យអ្នកទាំងពីរនៅតែបន្តការថើប។

♎️ Libra (Sep 23 – Oct 22)

សម្រាប់តុលរាសីឬជញ្ជីង នៅពេលនាងចាប់ផ្ដើមការថើប នាងថើបអ្នកក្នុងលក្ខណៈហាក់ដូចជា នាងចង់បន្សាយនូវមន្តអាគមទៅលើអ្នក។ បន្ទាប់ពីការថើបនោះហើយ អ្នកនឹងមានអារម្មណ៍ថា នាងមិនបានប្រើមន្តអាគមអ្វីទៅលើអ្នកទេ។

រូបតំនាង
រូបតំនាង

♏️ Scorpio (Oct 23 – Nov 21)

សម្រាប់វិច្ឆិករាសី ឬខ្យាដំរី គឺប្រសិនអ្នកធ្លាប់បានថើបជាមួយនឹងនារីស្ថិតក្នុងប្រភេទវិច្ឆិករាសី ឬខ្យាដំរីនោះ អ្នកគឺមានសំណាងហើយ ព្រោះការថើបរបស់នាង គឺជ្រៅជ្រះពោរពេញដោយថាមពល និងចំណង់។ វានឹងធ្វើឲ្យអ្នកចង់បានការថើបរបស់នាងកាន់តែខ្លាំង ដែលធ្វើឲ្យអ្នកញៀននឹងការថើបរបស់នាង។ ជាការពិត មនុស្សស្ថិតក្នុងប្រភេទនេះ ជាប្រភេទដែលមានការថើបល្អជាងគេ ក្នុងចំណោមប្រភេទដទៃទៀត។

♐️ Sagittarius (Nov 22 – Dec 21)

សម្រាប់ធ្នូរាសី ឬធ្នូ ការថើបរបស់នាងហាក់ដូចជាការឆក់ទាញអញ្ចឹង ដែលវានឹងតាមប្រម៉ាញ់អ្នកពេញមួយថ្ងៃ។ពោលគឺថើបបែបលឿនៗ ដូចក្នុងរឿងហូលីវូដអញ្ចឹង។

♑️ Capricorn (Dec 22 – Jan 19)

ការថើបរបស់នាង គឺមានទំនុកចិត្តហើយច្បាស់លាស់។ ប្រសិនអ្នកអាចទទួលការថើបពីនាងបាននោះ សូមរីករាយព្រោះនាងគិតថា អ្នកមានតម្លៃនឹងទទួលបានការថើបរបស់នាង។ នាងនឹងធ្វើឲ្យអ្នកសប្បាយរីករាយ នឹងការថើបរបស់នាង ដោយមិនអាចបំភ្លេចបាន។

រូបតំនាង
រូបតំនាង

♒️ Aquarius (Jan 20 – Feb 18)

ការថើបរបស់នាងគឺភ្លាមៗ ប៉ុន្តែវានឹងសាបទៅវិញដូចជាការ៉េមក្នុងមាត់អ្នកអញ្ចឹង។ បបូរមាត់ និងអណ្ដាតរបស់នាង គ្រលាស់លឿនដែលអាចធ្វើឲ្យអ្នកសុខស្រួលបាន។

♓️ Pisces (Feb 19 – Mar 20)

ជាដំបូងនាងនឹងអោបរឹតអ្នក ជាមួយនឹងក្ដីស្រឡាញ់ និងការថើបរបស់នាង​ផ្ដើមដោយសន្សឹមៗ ហើយនាងនឹងបន្តការថើបអ្នករហូត។ ការថើបរបស់នាងចាប់ផ្ដើមជាមួយវិធីសាំញ៉ាំមួយ ប៉ុន្តែវានឹងបន្តក្នុងការថើបជ្រាលជ្រៅមួយ។

ប្រភព: YourTango

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...