កូរ៉េខាងត្បូង៖ អ្នកណាមិនល្បីថា Rosé របស់ BLACKPINK តែងតែលេចធ្លោជាហូរហែ តាមរយៈស្ទីលលេងពណ៌សក់របស់នាង ហើយក៏ជាតារាស្រីដែលត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ថាទោះជាលេងសក់ពណ៌អ្វីក៏ Cute គួរឲ្យស្រលាញ់ មិនថាជាពណ៌ស្រស់ឆើតឆាយយ៉ាងណា ក៏សមនឹងមុខមាត់នាងគ្មានទាស់ដែរ។
ជាមួយគ្នានេះឲ្យតែពេលបង្ហាញមុខម្ដងៗ មិនថាលើបណ្ដាញសង្គមអ៊ីនធើណែត ក្នុងកម្មវិធីតន្ត្រីឬថតផ្សាយឲ្យទស្សនាវដ្ដីអ្វីក៏ដោយ ក៏តារាស្រីរូបនេះ តែងតែទទួលបានការកោតសរសើរថា មានសម្រស់ស្រស់ស្អាតពូកែលេងពណ៌សក់ចេញមកទាក់ទាញ លេចធ្លោខ្លាំង ទោះជាពណ៌ឆើតយ៉ាងណាក៏មិនមែនជាបញ្ហាសម្រាប់ Rosé ឡើយ៕
ជ្រាបច្បាស់សូមទស្សនារូបភាពស្ទាយ៍ពណ៌សក់របស់ Rosé ខាងក្រោម ៖
ប្រភព ៖ Koreaboo