កូរ៉េខាងត្បូង ៖ Kim Kibum ដែលហ្វេនៗស្គាល់ជា Key សមាជិកក្រុម SHINee ទទួលបានប្រជាប្រិយភាពទូទាំងពិភពលោកបន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងខែឧសភាឆ្នាំ ២០០៨ ក្នុងនាមជា Lead Dancer, Lead Rapper និង Sub-Vocalist។ ជាមួយនឹងសកម្មភាពប្រឡូកក្នុងឧស្សាហកម្មអស់រយៈពេលជាង ១៣ ឆ្នាំមកហើយពេលនេះលោកបានក្លាយជាតារាប្រុសដែលមានការគោរពខ្ពស់នៅក្នុងវិស័យ Kpop។
ក្រៅពីផ្សព្វផ្សាយជាមួយក្រុមរបស់លោកKeyក៏បានចូលទៅក្នុងអាជីពទោលដ៏ជោគជ័យរបស់ខ្លួបផងដែរ។តាមរយៈការផ្សព្វផ្សាយយូរមកហើយ តើបច្ចុប្បន្នលោករកចំណូលបានប៉ុន្មាន? ហើយ តើលោកជាសមាជិកមានបំផុតក្នុងក្រុមមែនទេ?
យោងតាមប្រព័ន្ធផ្សព្វផ្សាយដូចជា NetWorthSpot បានបង្ហាញឲ្យដឹងថា ក្នុងនាមតារាតំណាងម៉ូដប្រចាំតំបន់ Key អាចរកចំណូលតាមការប៉ាន់ស្មានប្រហែល ៣០ លានដុល្លារ គិតត្រឹមខែមករាឆ្នាំ២០២២ ខណៈរួមទាំងទ្រព្យសម្បត្តិសរុបរបស់លោកអាចឡើងដល់ ៤០ លានដុល្លារ។
បើផ្អែកលើរបាយការណ៍បច្ចុប្បន្ន Key គឺជាសមាជិកដែលមានជាងគេបំផុតក្នុងក្រុម SHINee ដោយ Taeminចូលជាសមាជិកមានបំផុតទីពីរដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១១ លានដុល្លារខណៈ Minho និង Onew ត្រូវបានប៉ាន់ប្រមាណថាមានប្រាក់ចំណូល១០លានដុល្លារ៕
ប្រភព ៖ Kpopstarz