កូរ៉េខាងត្បូង ៖ ពីមួយជំនាន់ទៅមួយជំនាន់ឧស្សាហកម្ម Kpop បានផ្លាស់ប្ដូរទៅតាមដំណាក់កាល ជាមួយចម្រៀងថ្មីៗចង្វាក់ភ្លេងពីរោះៗ ក្បាចរាំដ៏ទាក់ទាញ ក្នុងនោះផ្នែកស្ទីល Fashion របស់តារាស្រីប្រុសក៏ក្លាយជាប្រធានបទនិយមពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
ខណៈដែលមនុស្សជុំវិញពិភពលោកកំពុងនាំយកម៉ូដដើមសម្រាប់ទសវត្សរ៍ឆ្នាំ ២០០០ មកវិញ ឥទ្ធិពលរបស់វិស័យនេះបានជះឥទ្ធិពលខ្លាំង ទាំងក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ និងគ្របដណ្ដប់ទូទាំងពិភពលោក ក្នុងនោះ Kpop ស្រី ទាំង ៩រូបនេះ ក៏កំពុងពេញនិយមម៉ូដក្នុងនាមជានិមិត្តរូបប្រចាំទសវត្សរ៍ឆ្នាំ ២០០០ ឬគេហៅថា Y2K Fashion៕
ខាងក្រោមនេះ ជាបញ្ជីឈ្មោះតារាស្រីទាំង៩រូប ដែលកំពុងពេញនិយមក្នុងនាមជានិមិត្តរូបម៉ូដប្រចាំទសវត្សរ៍ឆ្នាំ ២០០០ ៖
១. BLACKPINK’s Jennie
២. IVE’s Wonyoung
៣. Jessi
៤. (G)I-DLE’s Minnie
៥. TWICE’s Nayeon
៦. aespa’s NingNing
៧. ITZY’s Yeji
៨. Girls’ Generation’s Taeyeon
៩. Somi
ប្រភព ៖ Koreaboo