កូរ៉េខាងត្បូង ៖ Himchan ត្រូវបានគេនិយាយថា នៅរស់រានមានជីវិតនៅឡើយ បន្ទាប់ពីលោកបានព្យាយាមប៉ុនប៉ងធ្វើអត្តឃាត ក្រោយពីបង្ហោះលិខិតសុំទោសអ្នកគាំទ្រ។
នៅថ្ងៃទី ១៤ មិថុនា នេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Star News បានរាយការណ៍ថា អតីតសមាជិកក្រុម BAP លោក Himchan បានប៉ុនប៉ងធ្វើអត្ត.ឃាត នៅឯលំនៅដ្ឋានឯកជនរបស់លោកនៅល្ងាចថ្ងៃទី ១៣ ខែ មិថុនា បន្ទាប់ពីលោកបានសុំទោសអ្នកគាំទ្រ នៅលើបណ្តាញសង្គម Instagram ក្នុងគណនីផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះ។
យោងតាមអ្នកតំណាងម្នាក់ បាននិយាយថាHimchan បានព្យាយាមធ្វើរឿងដ៏ គ្រោះ.ថ្នាក់មួយ តែបានអ្នកស្គាល់គ្នា ទូរស័ព្ទទៅម្ដាយរបស់លោកទើបពួកគេអាចជួយសង្គ្រោះលោកបាន ក្រោយមក Himchan បានបង្ហាញការសោកស្តាយដែលធ្វើឱ្យអ្នកគាំទ្រខកចិត្ត ចំពោះសកម្មភាពរបស់លោក។
គួរបញ្ជាក់ផងដែរថា អតីតសមាជិកក្រុមBAPរូបនេះត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ខែ ពីបទរំលោភផ្លូវភេទឆ្នាំ ២០១៨ របស់លោក ទើបលោកបានសុំទោសអ្នកគាំទ្រ ព្រមទាំងប៉ុងប៉ងធ្វើបែបនេះ៕
ប្រភព : Allkpop