យល់ដឹង៖ ជាតារានិករដែលតំណាងដោយ ស្ដេចនៃសត្វព្រៃគឺសត្វតោ ពួកគេត្រូវបានគេស្គាល់ថា ជាតារានិករដែលមានអំនាចបំផុតក្នុងចំណោមតារានិករទាំងអស់។
មិនថាក្នុងមានរឿងអ្វី ឬធ្វើការងារអ្វីឡើយ ពួកគេតែងតែគិតថា ខ្លួនអាចធ្វើបានជានិច្ច។
Leo ភាគច្រើនជាមនុស្ស ដែលនឹងអួតអំពីសមិទ្ធិផលរបស់ពួកគេ ទោះបីជាពួកគេមិនទាន់ បានសម្រេចបានពេញលេញក៏ដោយ។
ម៉្យាងវិញទៀត Leo ជាមនុស្សដែលច្បាស់លាស់ និងស្មោះត្រង់នឹងការងារណាស់ ហើយភាគច្រើនពួកគេ ច្រើនតែទទួលបានជោគជ័យ ដូច្នេះហើយទើបពួកគេ មានការអួតបន្តិចហើយ។
Leos ដឹងពីតម្លៃរបស់ពួកគេ និងអ្វីដែលពួកគេនាំទៅរកទំនាក់ទំនង ហើយនោះហើយជាមូលហេតុ ដែលពួកគេមិនដែលខ្លាច ក្នុងការអួតអំពីវាឡើយ។
អត្ថបទដោយ ៖ Yukvey