កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Solo Track បទ Promise របស់ Jimin សមាជិកក្រុម BTS រកបានកំណត់ត្រាថ្មីដោយមានអ្នកចូលស្ដាប់ច្រើនបំផុតលើសពី ២៧៥.១ លាន Streamsលើ SoundCloud។
តាមរយៈកំណត់ត្រានេះ បានធ្វើឲ្យបទ Promise ក្លាយជាបទចម្រៀងដែលមានអ្នកចូលស្ដាប់ច្រើនបំផុតគ្រប់តារាងលើ SoundCloud (Most-Streamed song of All-Time លើPopular Streaming និង Global Community PlatformSoundCloud)។
លើសពីនេះទៅ ទៀតបទចម្រៀងនេះក៏បានបង្ហាញខ្លួននៅលំដាប់កំពូល លើតារាងទាំងនេះរបស់SoundCloud រួមមានតារាង All Genre Charts តារាងHipHop & Rap Charts និងតារាង New & Hot Charts។
មិនត្រឹមតែប៉ុណ្ណោះបទPromise ក៏ជាបទចម្រៀងដែលបង្ហាញខ្លួនក្នុងរយៈពេលវែងបំផុត ក្នុងនាមជាចម្រៀងបែបអាស៊ីនិងមិនមែនជាភាសាអង់គ្លេសលើ SoundCloud's Top 50 &Top 200 All Genres Chart និងជាចម្រៀងដែលមានប្រជាប្រិយភាព ទទួលបានការពេញនិយមបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់SoundCloud ផងដែរ៕
សូមអបអរ Jimin ចំពោះកំណត់ត្រាទាំងនេះ!
Jimin's "약속 (Promise)" is now the most streamed song in Soundcloud history (275.1 million).
— chart data (@chartdata) June 11, 2021
"Promise" is now officially the MOST Streamed song of All Time on Soundcloud🎉🎉
— JIMIN DATA (@PJM_data) June 11, 2021
It sets records as the FIRST & ONLY Korean, Asian and non English-language song to ever achieve this feat
Congratulations Jimin!#Promise1stOnSoundcloud#우리지민_싸클1위했네
SOUNDCLOUD KING JIMIN pic.twitter.com/LLfINSDsDG
ប្រភព ៖ Allkpop