ចំណុចដែលតារានិករនីមួយៗ ចង់បានបំផុត បន្ទាប់ពីបែកបាក់គ្នា - TrueID

ចំណុចដែលតារានិករនីមួយៗ ចង់បានបំផុត បន្ទាប់ពីបែកបាក់គ្នា

February 3, 2023

យល់ដឹង៖ ការជួប និងបែកគ្នាជារឿងធម្មតាទេ នៅក្នុងជីវិតមនុស្សម្នាក់ៗ ហើយការចែកផ្លូវគ្នាដើររៀងខ្លួន មិនមែនជារឿងអ្វីមិនល្អនោះទេ ជាពិសេសបើបន្ដជាមួយគ្នា គ្មានបានអ្វីក្រៅពីទុក្ខសោកនោះ។ 

តោះមកដឹងពីរឿងមួយ ដែលពួកគេចង់បានបន្ទាប់ពីបែកគ្នា ៖

១. Aries ♈️ 

អ្នក​ចង់​បាន​ការ​ផ្លាស់​ប្តូ​រ មិន​ថា​មាន​ន័យ​ថា​ ជាការ​ផ្លាស់​ប្តូ​រ​ម៉ូតសក់​របស់​អ្នក​ទាំង​ស្រុង ការ​ទទួល​បាន​ស្នាម​សាក់​ថ្មី​ ​ការ​កែសម្ពស្ស ឬ​ការ​បន្ថែម​បំណែក​ជាច្រើន​ទៀត​ ទៅ​ក្នុងទូ​ខោអាវ​របស់​អ្នក។

២. Taurus ♉️ 

អ្នកចង់នៅឆ្ងាយពីអ្វីៗមួយរយៈ ដើម្បីអាចយល់ច្បាស់ថា ហេតុអ្វីបានជាទំនាក់ទំនងមិនដំណើរការ ដូចដែលអ្នកបានរំពឹងទុក។ ហើយមិនចាំបាច់នៅដល់យប់ជ្រៅ ដោយឆ្ងល់ថាតើមានរឿងខុសកន្លែងណា ហើយថាតើអ្នកអាចជួសជុលវាបានដែរឬទេ។

៣. Gemini ♊️ 

អ្នកចង់បានវិស្សមកាល ដើម្បីទៅឆ្ងាយពីកន្លែងដែលខូចចិត្តរបស់អ្នក ហើយដូច្នេះអ្នកអាចចាំថា ពិភពលោកនេះគឺធំជាងអារម្មណ៍នៅពេលដែលអ្នកឈឺចាប់។

៤. Cancer ♋️ 

អ្នក​ចង់​បាន​ការ​លួងលោម​ ពី​មិត្តភក្ដិ​ដែល​យល់​ពី​អ្វី​ដែល​អ្នក​កំពុង​ជួប ហើយ​មិន​វិនិច្ឆ័យ​អ្នក​ លើ​ទឹក​មុខ​យំ​ ឬ​ត្រូវ​ចំណាយ​ពេល​យូរ ​ដើម្បី​ព្យាបាល​ពី​ការ​ឈឺ​ចាប់​នេះ។

៥. Leo ♌️ 

អ្នក​ចង់​បាន​ការ​សរសើរ និង​ការ​យកចិត្ត​ពី​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ដើម្បីជា​ការ​រំឭក​ថា​អ្នក​មាន​តម្លៃ ហើយ​អ្នក​មិន​មែនអាក្រក់ ​ដូច​ការ​ឈឺ​ចាប់​ កំពុង​បញ្ឆោត​អ្នក​ឲ្យ​ជឿទេ។

៦. Virgo ♍️ 

អ្នក​ចង់​មាន​ការ​រវល់ច្រើន ​ព្រោះ​ការ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ចូល​ចិត្ត ​គឺ​ជា​ការ​រំលឹក​ថា ​ពិភពលោក​នេះ​មាន​អ្វី​ច្រើន​ជាង​ ស្ថានភាព​ស្នេហា​ និង​ទំនាក់ទំនងទៅទៀត។

៧. Libra ♎️ 

អ្នក​ចង់​បាន​ពេល​វេលា​ ដើម្បី​កែ​សម្រួល ព្រោះ​អ្នក​យល់​ថា​អារម្មណ៍​ឈឺ​ចាប់​របស់​អ្នក ​គឺ​ជា​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ព្យាបាលហើយ​អ្នក​នឹង​មិន​ប្រញាប់​ប្រញាល់​ ដំណើរការ​ពឹកនោះ​ទេ។

៨. Scorpio ♏️ 

អ្នក​ចង់​បាន​ត្រចៀកចាំ​ស្តាប់ ដើម្បី​ឲ្យ​អ្នក​អាច​និយាយ​ អំពី​អ្វី​គ្រប់​យ៉ាង​ដែល​កំពុង​រំខាន​អ្នក ហើយ​ដក​អារម្មណ៍​តានតឹង និង​កំហឹង​ចេញ​ពី​ខួរក្បាល​របស់​អ្នក ​ដើម្បីឲ្យមាន​សុខភាព​ល្អជាងនេះ។

៩. Sagittarius ♐️ 

អ្នកចង់បណ្ដោយខ្លួន ជាមួយនឹងការសប្បាយមួយរយៈ មិនថា មើលភាពយន្តដ៏រីករាយ ឬញ៉ាំម្ហូបដែលអ្នកចូលចិត្តនោះទេ ពីព្រោះអ្នកសមនឹងទទួលបានការព្យាបាល ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។

១០. Capricorn ♑️ 

អ្នកចង់បានភាពឯកជន ដូច្នេះអ្នកមិនចាំបាច់សម្តែងនៅចំពោះមុខអ្នកដទៃ ហើយធ្វើពុតថាអ្នកមិនអីទេ ឬឆ្លើយសំណួររាប់លាន អំពីមូលហេតុដែលការបែកបាក់បានកើតឡើងនោះទេ។

១១. Aquarius ♒️ 

អ្នក​ចង់​បាន​កន្លែង​ទំនេរ ដូច្នេះ​អ្នក​អាច​ដំណើរការ​អ្វី​ ដែល​បាន​កើត​ឡើង​ តាម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​ស៊ាំ​នឹង​ពេល​វេលា​ ជាមួយ​ខ្លួន​ឯង​ម្ដង​ទៀត ពេល​នេះ​អ្នក​នឹង​គ្មាន​មនុស្ស​ម្នាក់​នោះទៀតទេ។

១២. Pisces ♓️ 

អ្នក​ចង់​ធ្វើជាមិត្តភក្ដិ​ជាមួយសង្សារចាស់របស់អ្នក ព្រោះ​អ្នក​មើល​មិន​ឃើញ​ចំណុច​ ក្នុង​ការ​ដើរ​ចេញ​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់ឡើយ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...