កម្សាន្ត៖ ជាការពិត កោះ Phu Quoc ជាកោះតូចមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន ដែលមហាជនខ្មែរយើងនៅតែចងចាំមិនភ្លេចថា ជាអតីតកោះខ្មែរដែលមានឈ្មោះថា «កោះត្រល់» នោះឯង។
យ៉ាងណាក៏ដោយ យើងនឹងមិននិយាយវែកញែកអ្វីច្រើននោះទេ ប៉ុន្តែបើនិយាយពីកោះមួយនេះបច្ចុប្បន្ន គឺមានការអភិវឌ្ឍន៍ច្រើនខ្លាំងមែនទែន បើប្រៀបធៀបនឹងអតីតកាល។
ជាពិសេស កោះ Phu Quoc សព្វថ្ងៃក៏កំពុងជាទីចាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឲ្យទៅទស្សនាកម្សាន្តច្រើនមិនដាច់ផងដែរ ព្រោះវាសម្បូរកន្លែងលេងកម្សាន្ត បូករួមនឹងការរចនាទីក្រុងមានភាពទាន់សម័យ ស្អាតទាក់ទាញ រហូតមើលមួយភ្លែត មនុស្សមួយចំនួនស្ទើរតែច្រឡំប្រដូចនៅនឹងទិដ្ឋភាពទីក្រុងប្រទេសអ៊ីតាលីទៀតផង។ ដូច្នេះហើយ ទីតាំងកម្សាន្តក្នុងកោះនេះ គឺល្អបំផុត ប្រសិនបើប្រិយមិត្តដែលមានឪកាសបានទៅលេងទឹកដីប្រទេសវៀតណាម ឬមានបំណងចង់ទៅលេងកោះនេះ ច្បាស់ជាមិនខកបំណងនោះទេពេលបានទៅដល់៕
ទស្សនារូបភាំពខាងក្រោម៖
រូបភាពពី៖ World Pop Travel & Tour