មេរៀនជីវិត ៣ ពី J-Hope ដែលនឹងផ្លាស់ប្តូរជីវិតអ្នក ឲ្យស្រស់បំព្រង - TrueID

មេរៀនជីវិត ៣ ពី J-Hope ដែលនឹងផ្លាស់ប្តូរជីវិតអ្នក ឲ្យស្រស់បំព្រង

January 27, 2023

កូរ៉េខាងត្បូង៖ តារាចម្រៀង J-Hope ដែលត្រូវបានគេស្គាល់ថាជា «សសរស្តម្ភ» របស់ក្រុម BTS ដែលមានចិត្តគំនិតរឹងមាំ និងស្ថិរភាពរបស់លោក មានទស្សនៈចាស់ទុំ និងគិតគូរអំពីជីវិតដែលមនុស្សជាច្រើនអាចរៀនបាន។ លោកមាន​ចិត្ត​រាបសា ឧស្សាហ៍​ព្យាយាម និង​គិត​យ៉ាង​ស៊ីជម្រៅ​លើ​អ្វីៗ​ដែល​លោក​ធ្វើ។

J-Hope
J-Hope

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយ Disney+ តារាប្រុស J-Hope បានបង្ហាញពីឧត្តមគតិរបស់ខ្លួនមួយចំនួន ដែលបង្ហាញពីមូលហេតុដែលលោកទទួលបានជោគជ័យខ្លាំងនាពេលបច្ចុប្បន្ននេះ។

ហើយខាងក្រោមនេះ ជាមេរៀនជីវិតទាំងបី ដែលយើងទាំងអស់គ្នាអាចរៀនពីតារារូបនេះបាន!

១.ការខិតខំប្រឹងប្រែងរបស់អ្នកមិនដែលក្បត់អ្នកទេ

J-Hope បានជ្រើសរើស «ការខិតខំប្រឹងប្រែងរបស់អ្នកមិនដែលក្បត់អ្នក» ជាប្រយោគដែលលោកចូលចិត្ត។

J-Hope
J-Hope

ការខិតខំប្រឹងប្រែងលើអ្វីគ្រប់យ៉ាងដែលលោកធ្វើ ត្រូវការការងារច្រើន ប៉ុន្តែវាតែងតែផ្តល់ផលប្រយោជន៍ដល់លោកតាមមធ្យោបាយណាមួយ។

២.សុខភាព ស្នេហា ការងារ ជាធាតុផ្សំនៃសុភមង្គល

ជម្រើសដំបូងរបស់ J-Hope គឺ សុខភាព ។

J-Hope
J-Hope

បន្ទាប់មកតារាប្រុសរូបនេះ បានជ្រើសរើស ស្នេហា។

មួយវិញទៀត ជាចុងក្រោយ J-Hope បានជ្រើសរើស ការងារ ជាផ្នែកចាំបាច់បំផុតនៃសុភមង្គលរបស់លោក។

J-Hope បង្ហើបថា ការងារផ្តល់ឲ្យលោកនូវរឿងវិជ្ជមានជាច្រើន។ វាអនុញ្ញាតឲ្យលោករីករាយនឹងការសម្រាក ផ្តល់ឲ្យលោកនូវអារម្មណ៍នៃភាពជោគជ័យ លើកទឹកចិត្តលោក និងអនុញ្ញាតឲ្យលោករីករាយនឹងអ្វីផ្សេងទៀតនៅពេលក្រោយ។

៣.ការចេះដឹងគុណគ្រប់ពេល

ទស្សនៈរបស់ J-Hope គឺអំពីការរស់នៅដោយការដឹងគុណ។

លោកជឿថា នេះគឺជាអ្វីដែលលោកមិនអាចសម្រេចបានក្នុងជីវិតមួយផ្សេងទៀត ទោះបីជាលោកបានកើតជាថ្មីក៏ដោយ ដូច្នេះ J-Hope មិនដែលចំណាយពេលមួយភ្លែតទេ។ ដោយ​សារ​តែ​ហេតុ​នេះ ការ​ដឹង​គុណ​បាន​ធ្វើ​ឲ្យ​លោកក្លាយ​ជា​មនុស្ស​មាន​សុភមង្គល​ខ្លាំង​។

ប្រភព៖ koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...