កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Sandara Park អតីតសមាជិកក្រុម 2NE1បានចែករំលែករូបថតក្នុងនាមជាអ្នកតំណាងម៉ាកល្បី CalvinKlein ដែលបង្ហាញពីរាងស្លីម និងពោះរាបស្មើគួរឲ្យចាប់អារម្មណ៍របស់នាងហើយក៏កំពុងក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ពេញបណ្ដាញសង្គមអ៊ីនធើណែតជាមួយមិតសរសើរមិនដាច់ពីមាត់ផងដែរ។
ជាក់ស្ដែង តារាស្រីសម្រស់បានរូបនេះបានបង្ហោះរូបជាច្រើនសន្លឹកលើគណនី Instagramផ្លូវការរបស់នាង ក្នុងរូបថតនោះ គេឃើញ Sandara ស្លៀកពាក់ខោអាវទ្រនាប់ជាមួយខោខូវប៊យពណ៌ខ្មៅបង្ហាញក្បាលពោះដ៏សែនស៊ិចស៊ី ជាមួយការរក្សារាងស្លីម ក្នុងមានទម្ងន់ប្រមាណ ៤១ គីឡូក្រាមសមនឹងកម្ពស់ ១៦២ សង់ទីម៉ែត្រ។
បន្ទាប់ពីផ្ទុះការកោតសរសើរពេញបណ្ដាញសង្គមអ៊ីនធើណែតក្រោយឃើញSandaraPark បង្ហាញក្បាលពោះដ៏ស៊ិចស៊ី មិនយូរប៉ុន្មានម្ចាស់ខ្លួនចេញមកពីវីធីយករាងSlim ស្អាត ដោយបានពន្យល់ថានាងបានហាត់ប្រាណដើម្បីទទួលបានក្បាលពោះស្អាតរឹងមាំ។
គួរបញ្ជាក់ផងដែរថា ធ្វើលំហាត់ប្រាណបែបCardioរួមមានការរត់ ការដើរលឿន ជិះកង់ ហែលទឹក រំលងខ្សែពួរ និងការរាំតាមចង្វាក់ជាដើម៕
ប្រភព ៖ Allkpop