កូរ៉េខាងត្បូង ៖សម្រាប់កម្មវិធី FESTA របស់ក្រុម BTS ក្នុងឆ្នាំ ២០២១ នេះ ពួកគេបានចេញវីដេអូ ARMY Corner Store គឺនៅពេលដែលពួកគេ ក្រឡេកទៅមើលអនុស្សាវរីយ៍ទាំងអស់កាលពី ៨ ឆ្នាំមុន ចំពោះប្រធានបទ នៃសៀវភៅដំបូងគេដែលពួកគេបានមើលគឺ Our Story។
សម្រាប់ពាក្យគន្លឹះគឺ “២! ៣!” សមាជិកទាំងអស់បានរំលឹក អំពីរបៀបដែលឃ្លានេះ និងបទចម្រៀងនេះ កាន់តែពិសេសសម្រាប់ពួកគេ និងអ្នកគាំទ្រ របស់ខ្លួន។
ក្នុងពេលនោះ Suga បានបង្ហើបថា រាល់ការលំបាកដែលពួកគេបានឆ្លងកាត់ពួកគេមិនមែនជួបប្រទះតែម្នាក់ឯងនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺពួកគេឆ្លងកាត់វា រួមគ្នាជាមួយនឹងARMY។
ស្របគ្នានោះ RM ក៏បានបង្ហើបប្រាប់នៃឆ្នាំដ៏លំបាកបំផុត មួយចំនួនសម្រាប់ក្រុម និងរបៀបដែល ពេលវេលាទាំងនោះបានធ្វើឱ្យពួកគេមានសព្វថ្ងៃ។
បទចម្រៀងនេះបានលួងលោមទាំងសមាជិក BTS និងអ្នកគាំទ្រជាច្រើនដងរាប់មិនអស់ ហើយ ARMYsក៏បានទទួលស្គាល់ផងដែរ ថាបទចម្រៀងនេះ ពិតជាស្នាដៃដ៏ល្អមួយ៕
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដែអូខាងក្រោម៖
ប្រភព : Koreaboo