ម៉ូត​សក់​ខ្លី​ទាំងនេះ ​ល្បី​ខ្លាំង​នៅ​កូរ៉េ សាកកាត់តាម ធានាស្អាតមើលទៅក្មេងជាងវ័យ - TrueID

ម៉ូត​សក់​ខ្លី​ទាំងនេះ ​ល្បី​ខ្លាំង​នៅ​កូរ៉េ សាកកាត់តាម ធានាស្អាតមើលទៅក្មេងជាងវ័យ

June 1, 2022

កម្សាន្ត៖ ពិតណាស់ មិនមែនឲ្យតែនារីៗដែលជ្រើសរើសការកាត់សក់ខ្លី គឺសុទ្ធសឹងតែមកពីនាងខូចចិត្ត ឬចង់កាត់ចិត្តពីអ្វីមួយនោះឡើយ ប៉ុន្តែមូលហេតុផ្សេងទៀត អាចមកពីនាងចង់ប្ដូរស្ទាយ៍តែងខ្លួនឲ្យមើលទៅប្លែកភ្នែកជាងមុនប៉ុណ្ណោះ ចួនកាលថាមិនត្រូវ នៅពេលដែលជ្រើសរើសកាត់សក់ខ្លី អាចផ្លាស់ប្ដូរទម្រង់មុខរបស់យើងឲ្យស្អាតជាងសក់វែងក៏ថាបាន។

យ៉ាងណាមិញ សម្រាប់អ្នកដែលកំពុងសម្រេចចិត្តចង់កាត់សក់ខ្លី អាចមកមើលម៉ូតសក់ខ្លីទាំងប៉ុន្មានម៉ូតខាងក្រោមនេះបាន ព្រោះជាម៉ូតដែលកំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសកូរ៉េបច្ចុប្បន្ន៕

១.ម៉ូតខ្លីស្រទាប់កោង

កាត់សក់ខ្លីប្រវែងស្មាជាមួយនឹងស្រទាប់រាងកោងៗ។ ដែលម៉ូតនេះដែរ ស័ក្ដិសមសម្រាប់នារីៗដែលមានមុខរាងមូល និងរាងការ៉េ។ ចុង​សក់​គួរ​ អ៊ុតឲ្យក្ដោប​រួញ​ជុំវិញ​មុខ​ដើម្បី​ធ្វើឲ្យ​មុខ​មើល​ទៅ​តូច​ជាងមុន និងអាច​រំលេច​សម្រស់បែប​​ស្រទន់បានផងដែរ។

រូបភាព
រូបភាព
រូបភាព
រូបភាព

២.ម៉ូតខ្លីស្រទាប់រាងអក្សរ C

សក់ខ្លីរួញអង្កាញ់បែបរាងអក្សរ C នេះ ពេញនិយមជាច្រើនឆ្នាំមកហើយ។ ម៉ូតនេះ អាចជួយលើកសម្រស់សម្រាប់អ្នកដែលមានមុខរាងជ្រុង និងធ្វើឲ្យរូបរាងមនុស្សស្រីមើលទៅគួរឲ្យស្រលាញ់។

រូបភាព
រូបភាព

៣.ម៉ូតខ្លីត្រង់

សក់ត្រង់ខ្លីមើលទៅបែបធម្មជាតិៗ គឺមានប្រជាប្រិយភាពតាំងពីយូរមកហើយ។ 

រូបភាព
រូបភាព

៤.ម៉ូតខ្លីក្ដោបល្មម

ម៉ូតនេះស្រដៀងជាមួយម៉ូតទី១ ដែរ តែវាស័ក្តិសមសម្រាប់អ្នកដែលមានមុខស្រួច ដូចជាថ្ពាល់ប៉ោងៗ ឬចង្កាខ្លី។

រូបភាព
រូបភាព

៥.ម៉ូតខ្លីកន្ទុយសេះ

​ធ្វើ​ឲ្យ​មើល​ទៅ​ទន់ភ្លន់​ជាង​មុន ដោយ​សារ​វា​មានជា​ស្រទាប់ៗ និង​រួញក្រាស់។ ម៉ូត​សក់​ខ្លី​នេះ ​មិន​សូវ​រើស​មុខ​ទេ លើក​លែង​តែ​ អ្នកដែលមានមុខ​រាង​បេះដូង​ចង្កា​តូច​ចង្អៀត។ ហើយសម្រាប់​ម៉ូតសក់​នេះ កុំភ្លេច​លើកសៀតទៅលើ​ចុង​ត្រចៀក​ទាំង​សងខាងផង ដើម្បី​ឲ្យ​មុខ​តូច​ជាង​មុន​។

រូបភាព
រូបភាព

ប្រភព៖ kenh14.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...