កូរ៉េខាងត្បូង ៖ ទោះបីជាក្រុមចម្រៀង BLACKPINK មិនបានចេញផ្សាយបទថ្មីក្នុងឆ្នាំ ២០២១ រួមគ្នាក៏ដោយប៉ុន្តែមិនមែនមានន័យថា ប្រជាប្រិយភាពរបស់ពួកគេចុះខ្សោយនោះទេ ជារឿយៗក្រុមនេះទទួលបានជោគជ័យសំខាន់ៗជាហូរហែជាមួយចំនួនView ចម្រៀងលើ YouTube កំណត់ត្រាលក់អាល់ប៊ុមលើតារាងធំៗ ជាពិសេសកំណត់ត្រាលក់អាល់ប៊ុមលើតារាងHanteo។
ជាក់ស្ដែង នៅលើការប្រកាសផ្សាយថ្មីៗរបស់តារាង Hanteo បានបញ្ជាក់ឲ្យដឹងថា អាល់ប៊ុមដំបូងរបស់ក្រុមចម្រៀងស្រីBLACKPINK ដែលមានចំណងជើងថា 'THE ALBUM' បច្ចុប្បន្នទទួលបានគាំទ្រខ្លាំង ជាមួយទិន្នន័យលក់ចេញជាផ្លូវការជាង ៨០០,០០០ បន្ទះ នៅលើតារាងលក់របស់ខ្លួនដោយរកបានសមិទ្ធផលនេះ ក្នុងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីការចេញផ្សាយកាលពីខែតុលាឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា តាមរយៈចំនួនលក់អាល់ប៊ុមខាងលើនេះបានធ្វើឲ្យ BLACKPINK បំបែកកំណត់ត្រាមួយថ្មីទៀតជាមួយ'THE ALBUM' របស់ពួកគេ ដោយក្លាយជាអាល់ប៊ុមរបស់ Kpop ស្រីដំបូងគេក្នុងប្រវត្តិសាស្រ្ត របស់ Hanteo និងជាលើកទីមួយហើយដែលអាល់ប៊ុមរបស់ Kpop ទទួលបានភាពជោគជ័យបែបនេះ៕
សូមអបអរសាទរ BLACKPINK ចំពោះសមិទ្ធផលថ្មីនេះ!
ប្រភព ៖ Allkpop