កម្សាន្ត ៖ ថ្មីៗនេះ Vogue Korea បានទម្លាក់រូបភាពលើគម្របទស្សនាវដ្តីចុងក្រោយ ប្រចាំឆ្នាំរបស់ខ្លួនដែលមានរូបភាពរបស់កីឡាករដ៏ល្បីរបស់កូរ៉េ Cho Gue Sung។
ក្នុងនោះ Cho Gue Sung បានស៊ុតបញ្ចូលទីបានពីរគ្រាប់ ក្នុងជុំទីពីររបស់កូរ៉េខាងត្បូងក្នុងការប្រកួត World Cup ឆ្នាំ ២០២២។ ថ្វីដ្បិតតែក្រុមកូរ៉េខាងត្បូងបរាជ័យ ក្នុងការឆ្លងផុតវគ្គបន្ទាប់ក៏ដោយ ប៉ុន្តែកីឡាករធ្វើបានយ៉ាងអស្ចារ្យហើយប្រជាប្រិយភាពរបស់ពួកគេ ក៏កំពុងកើនឡើងដែរ។
យ៉ាងណាមិញ ទស្សនាវដ្តី Vogue របស់កីឡាករលេខ ៩ រូបនេះ រួមបញ្ចូលរូបភាពស៊ិចស៊ីដោយគ្មានអាវបញ្ចេញក្បាលពោះកង់ៗរបស់ខ្លួន បណ្តាលឲ្យអ្នកគាំទ្រកាន់តែឈ្លក់វង្វេងនឹងកីឡាកររូបនេះ និងសរសើរជាហូរហែ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo