កម្សាន្ត ៖ បើនិយាយពីតារាស្រីល្បីប្រចាំប្រទេសកូរ៉េ Han So Hee ត្រូវតែឈរនៅលំដាប់កំពូលក្នុងបញ្ជី ព្រោះក្រៅពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង តារាស្រីរូបនេះបានធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល ជាមួយនឹងការសម្ដែងចម្រុះ និងអត្តចរិតសុភាពរាបសារបស់នាងផងដែរ។
យ៉ាងណា ថ្មីៗនេះ Han So Hee បានឆក់យកបេះដូងអ្នកគាំទ្រទូទាំងពិភពលោក បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ OMEGA Her Time នៅប្រទេសថៃ។ ហើយដូចការរំពឹងទុក តារារូបនេះមើលទៅស្រស់ស្អាត ក្នុងឈុតពណ៌ក្រែមទឹកដោះគោ ដែលអំឡុងពេលនាងនៅប្រទេសថៃ Han So Hee បានធ្វើកាលវិភាគជាច្រើន និងជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយដូចគ្នា។
ជាពិសេស ថ្មីៗនេះ ទស្សនាវដ្តី Vogue Thailand បានបញ្ចេញវីដេអូមួយ ជាមួយនឹងតារាស្រី ដែលនាងត្រូវរាយបញ្ជី ២៤ មុខដែលនាងចូលចិត្ត មិនថាអាហារ ពណ៌ និងច្រើនទៀត។ ក្នុងនោះចម្លើយមួយក្នុងចំណោមចម្លើយ ដែល Han So Hee ត្រូវផ្តល់គឺការជ្រើសរើសតារាកូរ៉េ ដែលនាងចូលចិត្ត។
ហើយពេលសួរសំណួរភ្លាម Han So Hee ហាក់មានភាពអៀនខ្មាស់ នៅពេលដែលនាងឆ្លើយថា BLACKPINK បន្ទាប់មក តារាស្រីរូបនេះបានបង្ហើបថា នាងពិតជាចូលចិត្តបទចម្រៀងថ្មីរបស់ក្រុមគឺបទ «Shut Down» ហើយទីបំផុតនាងសម្រេចចិត្តបង្ហាញ សមាជិកដែលនាងចូលចិត្តជាងគេនោះគឺ គ្មានអ្នកណាក្រៅពី Jennie នោះឡើយ៕
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម
ប្រភព : Koreaboo