ស្ងាត់ៗ! Solo Mixtape របស់ J-Hope បង្កើតកំណត់ត្រាថ្មីជាប់ចំណាត់ថ្នាក់កំពូលលើ iTunes ចំនួន ១០៩ ប្រទេស - TrueID

ស្ងាត់ៗ! Solo Mixtape របស់ J-Hope បង្កើតកំណត់ត្រាថ្មីជាប់ចំណាត់ថ្នាក់កំពូលលើ iTunes ចំនួន ១០៩ ប្រទេស

August 3, 2021

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០២១មុននេះបន្តិច អាល់ប៊ុម «Hope World» ដែលជាSolo Mixtape របស់ J-Hope សមាជិកក្រុមBTS បានបង្កើតកំណត់ត្រាថ្មីផ្ទាល់ខ្លួន ដោយជាប់ចំណាត់ថ្នាក់លេខ១លើតារាង iTunes នៅប្រទេសនេប៉ាល់។

 J-Hope
 J-Hope

តាមរយៈកំណត់ត្រាជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង Top iTunes Chartប្រចាំនៅប្រទេសនេប៉ាល់នេះ គឺជាសមិទ្ធផលកំពូលនៅលើប្រទេសសរុបចំនួន ១០៩ប្រទេសផ្សេងគ្នានៅលើពិភពលោក ដែលមានវត្តមានអាល់ប៊ុម «Hope World» របស់ J-Hope បានចេញផ្សាយជាផ្លូវការមក។

 J-Hope
 J-Hope

ជាមួយគ្នានេះដែរ អ្នកគាំទ្របាននាំគ្នាចូលរួមអបអរពេញបណ្តាញសង្គមTwitter ជាមួយកំណត់ត្រា«HopeWorld» ឈរនៅលើតារាង iTunesនៅក្នុងប្រទេសចំនួន ១០៩ ផ្សេងៗគ្នា ដោយនាំគ្នាប្រើ Hashtags #HopeWorldByJhope109Win, HOBI និង HOSEOK ដើម្បី Trend សាទរកំណត់ត្រាថ្មីនេះ។

Trend របស់ J-Hope
Trend របស់ J-Hope
 J-Hope
 J-Hope

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន J-Hope គឺជាសមាជិកផ្លូវការរបស់សមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េKoreaMusic Copyright Association និងជាម្ចាស់កម្មសិទ្ធិរបស់ចម្រៀងចំនួន១១២ បទ ដោយគិតត្រឹមខែ កក្កដា ឆ្នាំ ២០២១៕

សូមអបអរសាទរ J-Hope ចំពោះកំណត់ត្រាថ្មីនេះ!

J-Hope
J-Hope

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...