មកស្ដាប់ TXT ប្រាប់អ្វីដែលអ្នកនឹងទទួលបាន ពេលជាប់ជា Trainee នៅ BIGHIT! - TrueID

មកស្ដាប់ TXT ប្រាប់អ្វីដែលអ្នកនឹងទទួលបាន ពេលជាប់ជា Trainee នៅ BIGHIT!

November 16, 2021

កូរ៉េខាងត្បូង៖ ថ្មីៗនេះក្រុម TXT បានចែករំលែកអំពីបទពិសោធន៍ ក៏ដូចរឿងរ៉ាវនានាក្នុងនាមជា Trainee ដែលជាប់នៅក្រោមការមើលថែរបស់ផលិតកម្ម BIGHIT MUSIC

​តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​អ្នក​បាន​ឆ្លង​ផុត​ការ​ប្រឡង​ហើយជាប់​ក្លាយ​ជា​សិក្ខាកាម?

ស្របនឹងនេះដែរ Yeonjun សមាជិក TXT ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា “LTB” ដែល​មាន​ន័យ​ថាLegendary Trainee of BIGHIT ហើយបើតាម ​​Weverse លោកត្រូវបានគេដាក់នៅចំណាត់ថ្នាក់លេខ១ ក្នុងការវាយតម្លៃប្រចាំខែក្នុងអំឡុងពេលហ្វឹកហាត់ជាសិក្ខាកាម ឬហៅជា Trainee

TXT 
TXT 

ចំណែកលោក Shin Seonjeong ជាអ្នកគ្រប់គ្រងHYBE T&D ទទួលបន្ទុកបណ្តុះបណ្តាលសិល្បករ បាន​បង្ហើប​ថាវា​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ក្លាយ​ជា​អ្នក​ចម្រៀងឬ​អ្នក​រាំ​ល្អ​ម្នាក់​ដែលអាចជោគជ័យ​ក្នុង​វិស័យ Kpop នេះ ដោយឡែកចំពោះមនុស្សជាធម្មតាសន្មត់ថាពូកែខាងច្រៀង និងរាំ គឺជាអ្វីដែលវាត្រូវការដើម្បីក្លាយជាអ្នកចម្រៀង តែខាង BIGHIT MUSIC គិតយ៉ាងខ្លាំងចំពោះអ្នកដែលមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេអំពីតន្ត្រី និងអ្នកដែលប្រាថ្នាចង់ធ្វើការជាមួយតន្ត្រី។

នេះជាមូលហេតុដែលសិក្ខាកាមBIGHIT MUSIC គ្រប់គ្នាត្រូវចូលរៀនថ្នាក់តន្ត្រីដែលមានឈ្មោះថា ASAP បន្ទាប់ពីចុះកិច្ចសន្យា ព្រោះវាអនុញ្ញាតឲ្យ Trainee ស្វែងរកតន្ត្រីឲ្យកាន់តែស៊ីជម្រៅហើយនៅពេលដែលពួកគេរកឃើញសក្តានុពលរបស់ពួកគេ និងក្លាយជាសិល្បករតន្ត្រីពិតប្រាកដ លើសពីនេះ Kim Jiyeon ជានាយកដ្ឋាន BIGHITMUSIC Edu បានបន្ថែមថា វាពិបាកសម្រាប់សិល្បករក្នុងការច្នៃប្រឌិតប្រសិនបើពួកគេគ្រាន់តែធ្វើតាមកម្មវិធីសិក្សាដូចមុន។

TXT 
TXT 

ក្នុងនោះ Hueningkai បានបង្ហាញពីសេចក្តីស្រលាញ់ពិតប្រាកដចំពោះតន្ត្រីគឺជាមូលដ្ឋានគ្រឹះឲ្យអាជីពជាសិល្បករនេះបានជោគជ័យព្រមគ្នាជាមួយក្រុមហ៊ុនដូច្នេះប្រសិនបើអ្នកមានវា អ្នកកំពុងដើរលើផ្លូវត្រូវហើយ។

មិនឆ្ងាយពីប្រធានបទ Taehyun បាននិយាយថាផលិតករ BIGHIT MUSIC តែងតែបើកចំហរក្នុងការនិយាយអំពីតន្ត្រីផងដែរសូម្បី​តែ​ពេល​លោក​មិន​សូវ​ស្គាល់​អ្នក​ណា​ក៏​ដោយតែធ្វើឲ្យខ្លួនមានអារម្មណ៍ជឿជាក់ពេលឆ្លើយសំណួររបស់ក្រុមការងារ។

TXT 
TXT 

បន្ថែមលើនេះHueningkai បានបញ្ជាក់ថានៅមុនពេល Soobin ត្រូវបានជ្រើសរើសជាអ្នកដឹកនាំផ្លូវការរបស់ TXTមនុស្សគ្រប់គ្នាបានផ្លាស់ប្តូរតួនាទីជា Leader មុនពេលសម្រេចចិត្តចុងក្រោយ។

ខណៈពេលដែលមានភាពវិជ្ជមានជាច្រើនហើយទីបំផុតវាជាបទពិសោធន៍ដ៏មានប្រយោជន៍ក្នុងនោះ TXT ក៏បានសង្កត់ធ្ងន់ថាវាគឺជាការសម្រេចចិត្តដ៏ធំមួយក្នុងការចូលទៅ គ្រប់យ៉ាងវាពិតជាមិនងាយស្រួលនោះទេតួយ៉ាងដូចជា Taehyun ផ្ទាល់ត្រូវ​ក្រោក​ពី​ព្រលឹម​ដើម្បី​ទៅ​សាលា​មុន​ពេល​ការ​អនុវត្តនិង​មេរៀន​ចាំបាច់​សម្រាប់​អ្នកហ្វឹកហាត់ ជួនកាលត្រូវពេល ១ម៉ោង គ្រាន់តែត្រូវសម្រេចចិត្តថាតើត្រូវរាំ ច្រៀង ធ្វើអ្វីផ្សេងទៀតជាដើម។

TXT 
TXT 

គួរបញ្ជាក់ផងដែរថាកាលពីមុន Soobin ធ្លាប់មានគំនិត​គិត​អំពី​ការ​ឈប់​ពី​ការងារ​សិល្បៈនេះ ខណៈពេល​លោក​នៅ​ជា​អ្នក​ហ្វឹកហាត់ទៀតៀង ប៉ុន្តែ​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ក្រុមហ៊ុនធ្វើឲ្យលោកមិនបោះបង់ហើយប្រឹងប្រែងរហូតដល់មានថ្ងៃនេះ។

TXT 
TXT 

សមាជិកក្រុមនេះថែមទាំងបានបង្ហើបថា BIGHIT MUSIC ពិតជាយកចិត្តទុកដាក់ចំពោះសិល្បកររបស់ពួកគេ គោរពសិទ្ធសិល្បករ ខិតខំមិនត្រឹមតែដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះទេប៉ុន្តែសម្រាប់ជីវិត និងក្តីសុបិនរបស់សិស្បកររបស់ខ្លួន ក្រុមហ៊ុនពិតជាអនុញ្ញាតឲ្យសិក្ខាកាមបង្កើតកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេហើយត្រូវបានអនុញ្ញាតសម្រាប់ថ្ងៃឈប់សម្រាក៕

ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

TXT

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...