ចំនុចដ៏តូចមួយដែលតារានិករនីមួយៗ សប្បាយចិត្តនឹងទទួលជាងកាដូធំ! - TrueID

ចំនុចដ៏តូចមួយដែលតារានិករនីមួយៗ សប្បាយចិត្តនឹងទទួលជាងកាដូធំ!

August 4, 2021

យល់ដឹង៖ នៅពេលដែលមនុស្សយើងម្នាក់ៗទទួលបានភាពជោគជ័យនៅក្នុងជីវិត គឺប្រាកដជាសប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែអ្នកមានដែលដឹងទេថា ពួកគេនៅមានចំនុចតូចមួយ ដែលធ្វើឲ្យពួកគេសប្បាយចិត្តជារៀងរាល់ថ្ងៃបាន។

ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី ចំនុចដ៏តូចមួយដែលតារានិករនីមួយៗ សប្បាយចិត្តនឹងទទួលជាងកាដូទៅទៀត ៖

♈️ Aries (Mar 21 – Apr 19)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានការទទួលស្គាល់ ចំពោះរាល់ការខិតខំប្រឹងប្រែង ដែលពួកគេខំ និងបានធ្វើកន្លងមក! ការខិតខំប្រឹងប្រែងដែលពួកគេបានព្យាយាមរាល់ថ្ងៃ ត្រូវបានមនុស្សជាច្រើន លើកយកមកនិយាយ ហើយសរសើរអំពីវា។

♉️ Taurus (Apr 20 – May 20)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានការស្រលាញ់ពីអ្នកដទៃច្រើន! ផ្ដល់ការស្រលាញ់ដូចជា ការឱប ឬថើបថ្ងាស ឬការថ្នាក់ថ្នមពីដៃគូ ហើយនេះជាអ្វីដែលពួកគេសប្បាយចិត្តបំផុត។

♊️ Gemini (May 21 – Jun 20)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានសារអរុណសួស្តី នៅពេលព្រឹក ឬសាររាត្រីសួស្ដី នៅពេលយប់។ សារដូច្នេះគឺធ្វើឲ្យពួកគេដឹងថា ពួកគេត្រូវបានគេស្រលាញ់ពីនរណាម្នាក់ ដែលនៅជុំវិញខ្លួន និងមិនមានអារម្មណ៍ថាឯកកា។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានជំនួយនៅជុំវិញផ្ទះ ឬជំនួយក្នុងការងារអ្វីមួយពីអ្នកនៅជុំវិញខ្លួន និងធ្វើកិច្ចការផ្សេងៗ ដែលមានអ្នកចាំធ្វើជំនួស ឬជួយធ្វើជាមួយនឹងពួកគេ ដើម្បីសម្រាលបន្ទុក។

♌️ Leo (Jul 23 – Aug 22)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបាន ការសរសើរអំពីសក់ និងការតុបតែងខ្លួន ឬម៉ូតសំលៀកបំពាក់របស់គេប្រចាំថ្ងៃ ពីអ្នកដែលនៅជុំវិញខ្លួន ពីព្រោះរូបសម្រស់ គឺពិតជាសំខាន់ណាស់សម្រាប់ពួកគេ។

♍️ Virgo (Aug 23 – Sep 22)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បន្ទាប់ពីពួកគេជួយអ្នកណាម្នាក់ ជំនួសឱ្យការចាំយកសំណងតបទៅវិញ ពីព្រោះអ្វីដែលពួកគេជួយ គឺពួកគេខិតខំខ្លាំងណាស់ ដូច្នេះគេនឹងសប្បាយ ប្រសិនបើដឹងថា អ្នកពេញចិត្តវា។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានគេកោតសរសើរចំពោះទិដ្ឋភាព នៃបុគ្គលិកលក្ខណៈរបស់ពួកគេ ដូចជាដួងចិត្តទន់ភ្លន់ ឬធម្មជាតិដែលផ្តល់ឱ្យពួកគេ ឬក៏សេចក្ដីស្មោះត្រង់ និងភាពចិត្តល្អរបស់ពួកគេជាដើម។

♏️ Scorpio (Oct 23 – Nov 21)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានការភ្ញាក់ផ្អើលតិចតួច ដូចជាកាហ្វេក្តៅ និងកែវស្រាដែលពួកគេចូលចិត្ត ឬក៏ប៉ាវពួកគេទៅញ៉ាំអី នៅខាងក្រៅជាមួយនឹងម្ហូបដែលពួកគេចូលចិត្តជាដើម។

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានបទចម្រៀងថ្មីៗ និងបញ្ជីបទចម្រៀងដែលពួកគេចូលចិត្ត ពីអ្នកដោយចៃដន្យពីព្រោះថាបទចម្រៀង គឺពិតជាអាច ធ្វើឲ្យអ្វីៗកាន់តែល្អប្រសើចំពោះពួកគេខ្លាំងណាស់។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ពួកគេនឹងសប្បាយចិត្តប្រសិនបើពួកគេ ទទួលបានការផ្ញើរសារដោយចៃដន្យពីមនុស្សដែលនៅជុំវិញខ្លួន សួរថាតើអ្វីៗយ៉ាងម៉េចហើយ ឬសួរនាំពីស្ថានភាពប្រចាំថ្ងៃរបស់ពួកគេ និងគ្រាន់បារម្ភពីពួកគេទៅ គឺសប្បាយចិត្តហើយ។

♒️ Aquarius (Jan 20 – Feb 18)

ពួកគេនឹងសប្បាយចិត្តប្រសិនបើ មាននរណាម្នាក់និយាយថា “រឿងនេះធ្វើឲ្យខ្ញុំនឹកដល់អ្នក” ឬអ្វីៗដែលធ្វើឲ្យមនុស្សគ្រប់គ្នានឹកឃើញដល់ពួកគេ ពីព្រោះពួកគេនឹងសប្បាយចិត្តជាខ្លាំង នៅពេលពួកគេដឹងថាអ្នករាល់គ្នានៅគិតពីពួកគេ។

♓️ Pisces (Feb 19 – Mar 20)

ពួកគេនឹងសប្បាយចិត្តប្រសិនបើ ពួកគេបានទទួលពាក្យតិចតួចមួយឈ្លាដូចជា “ខ្ញុំស្រលាញ់អ្នក” នោះ ពីព្រោះពួកគេតែងតែចង់ដឹងថា ពួកគេត្រូវបានទទួលក្ដីស្រលាញ់ពីអ្នករាល់គ្នាឬអត់ ហើយនេះជាអ្វីដែលពួកគេព្រួយបារម្ភរាល់ថ្ងៃ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...