មើលពីក្រៅថាចម្លែក! តោះមកដឹងពីភាពទន់ភ្លន់ខាងក្នុងរបស់ Aquarius - TrueID

មើលពីក្រៅថាចម្លែក! តោះមកដឹងពីភាពទន់ភ្លន់ខាងក្នុងរបស់ Aquarius

August 2, 2022

យល់ដឹង៖ មនុស្ស Aquarius ត្រូវបានគេស្គាល់ថា ជាមនុស្សដែលចូលចិត្តធ្វើអ្វីចម្លែក ប្លែកខុសគេ និងជាមនុស្សដែលមិនសូវបញ្ចេញអារម្មណ៍ ដែលភាគច្រើនមិនសូវមានអ្នកយល់ពីពួកគេឡើយ។

តាមការពិត Aquarius មានមនោសញ្ចេតនា ដែលមិនគួរឲ្យជឿ ហើយអាចនឹងងាយរងការឈឺចាប់ ដោយសារការក្បត់ដ៏ឃោរឃៅរបស់នរណាម្នាក់។ ដូច្នេះហើយ ពួកគេបង្ហាញពីខាងក្រៅដ៏រឹងប៉ឹង ដើម្បីរក្សាចិត្តរបស់គេឲ្យនៅស្ងប់ស្ងាត់ និងលាក់អារម្មណ៍ពិតរបស់ពួកគេ និងជាពិសេសគឺលាក់ផ្នែកដែលងាយរងគ្រោះរបស់ពួកគេ។

រូបតំនាង 
រូបតំនាង 

ពួកគេតែងតែធ្វើដូចជាពួកគេមិនខ្វល់ពីអ្វីទាំងអស់នៅក្នុងពិភពលោក ហើយលាក់ភាពងាយរងគ្រោះរបស់ពួកគេ ដោយការនិយាយលេងសើច និងបង្ហាញនូវភាពសប្បាយរីករាយ។ នៅពេលដែលពួកគេជឿជាក់លើអ្នក ហើយចាប់ផ្តើមគិតអំពីទំនាក់ទំនងនោះ គ្មាននរណាម្នាក់ដែលយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តជាង Aquarius ឡើយ។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...