កូរ៉េខាងត្បូង៖ អ្នកគាំទ្រកូរ៉េ 'V INSIDE' និងអ្នកគាំទ្រជនជាតិចិន 'China Baidu V Bar' បានប្រកាសគម្រោងធំៗរបស់ពួកគេ ដោយការដាក់ផ្សាយផ្ទាំងរូបភាពរបស់ V ជុំវិញអគារHYBE សម្រាប់ថ្ងៃខួបកំណើតរបស់លោកនាថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះ។
ទីតាំងតែមួយគត់ធានាថាការផ្សាយពាណិជ្ជកម្មនិងគម្រោងនឹងត្រូវបានមើលឃើញដោយសមាជិក BTS, បុគ្គលិក HYBE, ប្រព័ន្ធផ្សព្វផ្សាយ,អ្នកគាំទ្រ និងអ្នកដំណើរឆ្លងកាត់ នោះគឺជាគម្រោងមួយចំនួនដែលត្រូវបានប្រកាសដូចខាងក្រោម៖
ការផ្សាយពាណិជ្ជកម្មអគារខាងក្រៅទល់មុខអគារHYBE ដែលវាគឺជាផ្ទាំងប៉ាណូដ៏ធំសម្បើមតែមួយគត់នៅជិតHYBE ដែលអាចមើលឃើញពីគ្រប់ផ្លូវ ឡានក្រុងនិងចំណតដែលកំពុងដំណើរការ។
ការដំឡើងរូបតំណាងសម្រាប់ខួបកំណើតរបស់V និងដាក់ផ្ទាំងរូបថតក្បែរៗអគារHYBE។
តាំងបង្ហាញរូបក្នុងសួនដែលមានបទចម្រៀងទោលដំបូងរបស់ Taehyung បទ 'Scenery' និងចម្រៀង OSTថ្មីបំផុតបទ 'Our Summer' ដោយនេះក៏ជាលើកទី១ ដែលសួនច្បារនៅជិត HYBE នេះផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់កន្លែងរបស់ពួកគេ។
ស្ថានីយ៍រថយន្តក្រុងនៅមុខអគារHYBE នឹងពោរពេញទៅដោយរូប និងវីដេអូ LED របស់ Taehyung។
Fan cafe event ដែលមានទីតាំងនៅជិតអគារ HYBE នៅក្នុងហាង MarineCoffee។
ព្រមទាំងគម្រោងជាច្រើនទៀត៕
27th Birthday Support for Kim Taehyung Part.15-18💜
— CHINA Baidu Vbar (@KIMTAEHYUNGBAR_) December 22, 2021
Ads right opposite to the HYBE building + Customize the exclusive Taehyung music-themed walls beside the main entrance of HYBE + Purple ground lights + Bus stop boards,all surrounding HYBE for excellent promotion and effects pic.twitter.com/Dpon5vHPaP
💜 𝟐𝟎𝟐𝟏 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠'𝐬 𝐛𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐬𝐮𝐩𝐩𝐨𝐫𝐭 𝐩𝐚𝐫𝐭.𝟐 💜
— V INSIDE🐯🇰🇷 (@BTSV_Support_Kr) December 20, 2021
태형이의 27살 생일을 축하하며
하이브 건물 바로 옆에
생일축하 조형물+캐릭터 포토존 설치
서포트를 진행합니다!
많은 관심과 인증 부탁드립니다🙇♂️
🌹기간 : 12월 22일~1월 1일
🌹장소 : HYBE 건물 바로 옆 pic.twitter.com/ZkuvyJPf4r
ប្រភព ៖ Allkpop