កម្សាន្ត ៖ នៅព្រឹកថ្ងៃទី ១៣ ខែធ្នូតារាបាល់ទាត់ Son Heungmin បានមកដល់អាកាសយានដ្ឋានអន្តរជាតិIncheon ដើម្បីត្រៀមខ្លួន សម្រាប់ជើងហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងឡុងដ៍។
ក្នុងនោះ Son Heungmin បានត្រលប់ទៅចូលរួម ជាមួយក្រុមរបស់ខ្លួនគឺTottenham Hotspur F.C.។ នៅថ្ងៃនោះដែរ Son Heungminត្រូវបានគេប្រទះឃើញ ពាក់អាវវែងពណ៌ត្នោតហើយវាបានក្លាយជាការប្រមូល ពីម៉ាក RECTO ដែលមានតម្លៃ ៧៤៨,០០០ វ៉ុន ប្រហែលជា ៥៧៤ ដុល្លារ។
ទោះបីជាវាមិនមានតម្លៃថោកក៏ដោយក៏អ្នកលេងអ៊ីនធើណេតជាច្រើន បានសរសើរ Son Heungmin សម្រាប់ជម្រើសរបស់លោក។ ទោះបីជា Son Heungmin គឺជាកីឡាករបាល់ទាត់ដ៏ល្អបំផុតមួយនៅលើពិភពលោកដែលមានប្រាក់ខែខ្ពស់បំផុត យោងតាម Spotrac បច្ចុប្បន្នSon Heungmin មានប្រាក់ខែជាមធ្យមប្រចាំឆ្នាំ ប្រហែល ១២.២៥ លានដុល្លារឯណោះ៕
ប្រភព : GStarLive