កូរ៉េខាងត្បូង ៖ Kim Taehyung ដែលយើងស្គាល់ជា V សមាជិកក្រុម BTS កំពុងកើនឡើងកំណត់ត្រាជាបន្ទាប់លើ Instagram ក្នុងនាមជាតារាល្បីពិភពលោកដែលបានវ៉ាដាច់សិល្បករ និងតារាល្បីៗជាច្រើននៅលើកម្មវិធី ឬបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាមវេទិកាទីផ្សារដែលមានឥទ្ធិពល'HypeAuditor'ដែលកំណត់បរិមាណឥទ្ធិពលទីផ្សារដោយការវាយតម្លៃសកម្មភាព និងគុណភាពនៃអ្នកតាមដានV ក្នុងនាមជា តារាអាស៊ីតែមួយគត់ ដែលជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងបញ្ជីអ្នកមានឥទ្ធិពលកំពូលទាំង១០ និងតារាចម្រៀងប្រុសទី៣ Music Artist ដែលជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីអ្នកមានឥទ្ធិពល Top 10 Instagram Influencers។
គ្មានអ្វីចម្លែកទេដែលលោកជាតារាអាស៊ីល្បីល្បាញបំផុតក្នុងបញ្ជីទោះបីជាបិទផ្នែកមតិយោបល់ និងមុខងារ Tag របស់លោកក៏ដោយ ក៏គណនីរបស់Taehyung បង្កើតអត្រាការចូលរួមខ្ពស់បំផុតសម្រាប់តារាល្បីៗផងដែរ។
បច្ចុប្បន្នលោកកំពុងបង្ហាញប្រជាប្រិយភាពយ៉ាងធំសម្បើមរបស់ខ្លួនគ្រប់ទិសទីនិងឥទ្ធិពលមិនអាចប្រកែកបាន នៅពេលដែលតារាល្បីៗមកជុំវិញពិភពលោកចាប់ផ្តើមតាមដាន នៅលើគណនីផ្លូវការរបស់លោក៕
ប្រភព ៖ Allkpop