កម្សាន្ត៖ កន្លងទៅនេះ អ្នកគាំទ្រក្រុមBTS ជាច្រើនកំពុងទន្ទឹងរង់ចាំ ការចេញបទចម្រៀងទោលរបស់សមាជិកទាំងអស់នៃក្រុម ដែលមិនទាន់មានរបស់ពួកគេ ហើយ Jimin ប្រហែលជាមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងបំផុតក្នុងចំណោមពួកគេទាំង ៧ នាក់។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ Jimin ទើបតែបានបំបែកកំណត់ត្រាថ្មី ដែលទទួលបានលើស ១៥០ លានស្ទ្រីម នៅលើ Spotify ដោយសម្រេចបាននូវរឿងនេះ ក្នុងរយៈពេលត្រឹមតែ ១៤១ ថ្ងៃនិង ១០ ម៉ោង ជារយ:ពេលលឿនបំផុតដែលសិល្បករបុរសទោលសម្រេចបាន។
ទន្ទឹមនឹងសមិទ្ធផលនេះ បទទោល B-side របស់ Jimin នៅលើអាល់ប៊ុមរបស់ BTSក៏កំពុងបំបែកកំណត់ត្រាផងដែរ ដោយកាលពីថ្ងៃទី ១៤ ខែកញ្ញា បទ «Filter» ទទួលបានការស្ទ្រីមលើសពី ៣២០ លានដង ដែលធ្វើឲ្យវាក្លាយជា B-side កូរ៉េលឿនបំផុត ដើម្បីឈានដល់ចំនួននេះ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo