កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នាបានបញ្ជាក់ថា TikTok បានវ៉ាដាច់ Googleក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនបំផុតនៅលើអ៊ីនធើណែត នេះមានន័យថាខ្លឹមសារណាមួយនៅលើគេហទំព័រមិនថាជាវីដេអូ ឬតន្ត្រីដែលប្រើក្នុងវីដេអូនោះនឹងមានឱកាសខ្ពស់ក្នុងការឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយហេតុនេះការបង្កើនប្រជាប្រិយភាពក៏បង្ហាញឈ្មោះចម្រៀងសិល្បករដែលល្បីប្រចាំវេទិកានេះផងដែរ។
ក្នុងអំឡុងពេលសាទរក៏ដូចជាការផ្សាយចម្រៀងពេញបណ្តាញកាន់តែច្រើនឡើង និងត្រូវបានដឹកនាំទៅកាន់គេហទំព័រនោះវាលេចចេញថាបទចម្រៀងទោលចំនួន ៥ បទរបស់ Jimin ឥឡូវនេះត្រូវបានដាក់ឈ្មោះជាចម្រៀងដែលថាពេញនិយមនិងកំពុងល្បីបំផុតប្រចាំ TikTok នាពេលបច្ចុប្បន្ន រួមមានបទ ៖ បទ Filter, បទ Serendipity, បទ Promise, បទ Christmas Love និងបទ Friends (BTS JIMIN, V)។
4 of Jimin’s solo songs and “Friends” are currently popular sounds on Tiktok!
— JIMIN DATA | Slow (@PJM_data) December 24, 2021
▪️Filter
▪️Serendipity Full Length
▪️Christmas Love
▪️Promise
▪️Friends
Tiktok traffic increases during holiday season so it’s great to see Jimin’s songs being popular as ever! pic.twitter.com/p06MxRhyeN
ការកើនឡើងពីប្រជាប្រិយភាពនៃបទចម្រៀងទោលរបស់Jimin បានធ្វើឲ្យបទរបស់លោកឈានទៅដល់ដំណាក់កាលជាសិល្បករពេញនិយមល្បីពេញTikTok និងបានបង្ហាញពីថាសម្លេងរបស់លោក ពិតជាមានភាពទាក់ទាញ និងជះឥទ្ធិពលខ្លាំងដល់អ្នកស្តាប់នាំអារម្មណ៍ប្រិយមិត្តឲ្យសប្បាយរីករាយ៕
ប្រភព ៖ Allkpop