កូរ៉េខាងត្បូង៖ ថ្មីៗនេះ BTSបានធ្វើការជាមួយផលិតករ Na Young Suk សម្រាប់កម្មវិធី Run BTS ដែលជាកិច្ចសហការពិសេសជាមួយ The Game Caterers របស់ស្ថានីយ៍ទូរទស្សន៍ tvN។
ជាមួយគ្នានេះដែរបើងាកមកមើលការចំណាយលើសម្លៀកបំពាក់ ដែលសមាជិកក្រុម BTS ម្នាក់ៗពាក់ក្នុងកម្មវិធីខាងលើនេះវិញ ក៏មានតម្លៃថ្លៃមិនធម្មតាដែរ។
ខាងក្រោមនេះគឺជាតម្លៃឈុតដែល BTS ស្លៀកក្នុងកម្មវិធីRun BTS X The Game Caterers ៖
១. RM
អាវដែលប្រធានក្រុមរូបនេះពាក់គឺ អាវរបស់ប្រ៊េន BODE មានតម្លៃ ៥៥០ ដុល្លារ មួកពណ៌ខ្មៅ MACKBARRY មានតម្លៃ ៣៤ ដុល្លារ និងស្បែកជើងម៉ាក Jack PurcellConvers មានតម្លៃ ៥០ ដុល្លារ ព្រមជាមួយខោខូវប៊យប្រ៊េន INSTANTFUNK មានតម្លៃ ១៣៣ ដុល្លារ។
២. Suga
អាវយឺតមកពីប្រ៊េន Andersson Bell ដែល Suga ពាក់មានតម្លៃ២៣១ ដុល្លារ និងស្បែកជើងប៉ាតា AMI មានតម្លៃ ៥២០ ដុល្លារ។
៣. Jin
ចំពោះអាវ Brand Embroidered Bomber Jacket របស់ Thom Browne ដែល Worldwide Handsome Jin ពាក់មានតម្លៃចាប់ពី ២,៩០០ ដុល្លារ ទៅ ៣,៣៩៣ ដុល្លារ និងស្បែកជើងមកពីប្រ៊េន Louis Vuitton មានតម្លៃ ៧២០ ដុល្លារ។
៤. J-Hope
អាវមកពី Brand Palm Angels ដែល J-Hope ពាក់មានតម្លៃ១,១៩០ ដុល្លារ ខោខូវប៊យ Gucci មានតម្លៃ ៧៩០ ដុល្លារ និងស្បែកជើង Eytys‘s Odessa មានតម្លៃ ២៥០ ដុល្លារ។
៥. Jimin
អាវដែល Jimin ពាក់គឺជា Brand MARNI មានតម្លៃ ៤៧៨ ដុល្លារ អាវយឺតZadig&Voltaire T-shirt មានតម្លៃ ១០៨ ដុល្លារ និងខ្សែកម៉ាកHANNA មានតម្លៃ ៧៥ ដុល្លារ។
៦. V
ទោះបីជាតម្លៃសម្លៀកបំពាក់របស់ V មិនត្រូវបានបង្ហាញប៉ុន្តែស្បែកជើងប៉ាតារបស់ប្រ៊េន SaintLaurent ដែលលោកពាក់មានតម្លៃដល់ទៅ ៥៦០ ដុល្លារ។
៧. Jungkook
អាវរបស់ប្រ៊េនOff-White ដែល Jungkook ពាក់មានតម្លៃ ៥៩៥ ដុល្លារ និងស្បែកជើងប៉ាតា Triple S របស់ Balenciaga មានតម្លៃ ៩៧៥ ដុល្លារ៕
ប្រភព ៖ Koreaboo