កូរ៉េខាងត្បូង ៖ បន្ទាប់ពីកម្មវិធី Girls' Planet 999 ត្រូវបានបញ្ចប់ដោយជោគជ័យ នៅទីបំផុត Huening Bahiyyih ដែលជាប្អូនស្រីបង្កើតរបស់ Hueningkai សមាជិកក្រុម TXT ក៏បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុមចម្រៀង Kpop ស្រីចំណូលថ្មី Kep1er ជាមួយនឹង Title Track បទ “WA DA DA”។
នៅក្នុងការបង្ហាញខ្លួនដំបូងនេះ Bahiyyih បានបើកចំហរដោយស្មោះត្រង់ ដោយនិយាយអំពីបងប្រុសរបស់នាង Hueningkai ដែលបានផ្ដល់សារលើកទឹកចិត្ត បង្ហាញការគាំទ្រសម្រាប់ការ Debut លើកដំបូងរបស់នាង ក្នុងនោះនាងបានចែករំលែកថា ៖
ជាមួយគ្នានេះដែរ នាងមិនមែនជាមនុស្សតែម្នាក់ដែល Hueningkai បានអបអរសាទរនោះទេ ព្រោះដោយដឹងថាវាលំបាកប៉ុណ្ណាក្នុងការបង្ហាញខ្លួនដំបូង លោកបានចែករំលែកពាក្យល្អៗជាមួយសមាជិកក្នុងក្រុម Kep1er ផងដែរ។
ការគាំទ្ររបស់ Hueningkai សម្រាប់ប្អូនស្រីរបស់លោក និងសមាជិកផ្សេងទៀតរបស់ Kep1er បានប៉ះបេះដូងអ្នកគាំទ្រជាខ្លាំងពីទឹកចិត្តស្រលាញ់បង្ហាញការគាំទ្រចំពោះសិល្បករចណូលថ្មី ជាពិសេសលោកបានឆ្លៀតពេលជារៀងរាល់ថ្ងៃដើម្បីតាមមើលប្អូនស្រី និងជួយនាងតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន៕
ប្រភព ៖ Koreaboo