តារានិករនីមួយៗ ស្អប់បំផុតមនុស្សប្រភេទនេះ - TrueID

តារានិករនីមួយៗ ស្អប់បំផុតមនុស្សប្រភេទនេះ

December 12, 2022

យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងមានការស្អប់និងការស្រលាញ់ខុសៗគ្នា។ យោងទៅតាមតារានិកររបស់មនុស្សម្នាក់គេអាចមើលដឹងថាមនុស្សប្រភេទណាដែលតារានិករនោះស្អប់បំផុត។ អាចដឹងមុនថាម្នាក់នឹងស្អប់មនុស្សយ៉ាងម៉េចយើងក៏អាចជៀសវាងបានដែរមែនអត់? តោះ! មកមើលទាំងអស់គ្នា ៖ 

រូបតំនាង
រូបតំនាង

♈️ Aries ៖ ស្អប់មនុស្សដែលយឺតយ៉ាវ មិនចូលចិត្តមនុស្សដែលមើលទៅគួរឲ្យធុញ និងស្អប់នៅពេលដែលអ្នកណាម្នាក់យកគំនិតរបស់ខ្លួនមកលេងសើច។

♉️ Taurus ៖ ស្អប់មនុស្សដែលធ្វើអីមួយស្រាប់តែប្តូរចិត្តភ្លាមៗ ពេលដល់ពេល ហើយទើបប្រាប់ថាត្រូវផ្លាស់ប្ដូរ រកតាមមិនទាន់។ ស្អប់បំផុតមនុស្សក្លែងក្លាយនៅមុខផ្សេងនៅក្រោយផ្សឹង។ 

♊️ Gemini ៖ ស្អប់មនុស្សដែលមកប្រាប់ឲ្យខ្លួននៅស្ងៀម ទាំងដែលខ្លួនកំពុងនិយាយ និងមនុស្សដែលធ្វើមិនចាប់អារម្មណ៍នឹងអ្នក។ 

♋️ Cancer ៖ ស្អប់បំផុតនៅពេលដែលត្រូវគេរិះគន់ និងពេលដែលទទួលការមិនចាប់អារម្មណ៍ ហើយជាពិសេសស្អប់បំផុតមនុស្សដែលលេងសើចនឹងអារម្មណ៍ខ្លួន។

♌️ Leo ៖ ស្អប់មនុស្សដែលមានអំនួតអួតអាងខ្លាំង ហើយខំប្រឹងធ្វើដូចមានតែខ្លួនឯង។ ម៉្យាងទៀត ស្អប់អ្នកដែលមកព្យាយាមកែតម្រូវពួកគេ ហើយគិតថាគេតែងតែខុស។ 

♍️ Virgo ៖ ស្អប់មនុស្សដែលនិយាយស្តីលឺៗ មនុស្សដែលនិយាយបើកបង្ហាញអាថ៌កំបាំងដែលអ្នកខំប្រាប់ និងមិនចូលចិត្តពេលដែលគេប៉ះពាល់របស់របរផ្ទាល់ខ្លួន។

♎️ Libra ៖ ស្អប់មនុស្សឈ្លើយមិនចេះគួរសម មិនចូលចិត្តឲ្យអ្នកណាមកបង្ខំឲ្យសម្រេចចិត្តឲ្យលឿនៗ និងមិនចូលចិត្តពឹងផ្អែកលើនរណាម្នាក់ឡើយ និងស្អប់អ្នកណាចង់គ្រប់គ្រងលើខ្លួន។ 

♏️ Scorpio ៖ ស្អប់មនុស្សកុហកជាងគេ និងមនុស្សដែលមិនព្រមទទួលស្គាល់កំហុសខ្លួនឯង មនុស្សដែលនិយាយយកតែត្រូវ។

♐️ Sagittarius ៖ ស្អប់មនុស្សដែលពូកែបាន តែទ្រឹស្តីចាក់ទឹកមិនលិច ស្អប់ពេលដែលត្រូវគេធ្វើមើលមិនឃើញខ្លួន និងមិនសូវចូលចិត្តមនុស្សខ្ជិលប៉ុន្មានទេ។

♑️ Capricorn ៖ ស្អប់មនុស្សដែលបោះបង់ចោលពួកគេ និងទុកគេជាមនុស្សល្ងង់។ ស្អប់មនុស្សដែលនិយាយកាត់សម្តីគេ និងមិនចូលចិត្តមនុស្សណានិយាយច្រើនឡើយ។

♒️ Aquarius ៖ ស្អប់នៅពេលដែលគេប្រាប់ថាអ្នកធ្វើអីក៏ខុស។ ស្អប់មនុស្សក្លែងក្លាយបំផុត។ 

♓️ Pisces ៖ ស្អប់មនុស្សដែលមិនចេះរក្សាពាក្យសន្យា នឹងរឿងសំងាត់។ មិនចូលចិត្តពេលអ្នកណាម្នាក់ខឹងអ្នកដោយគ្មានហេតុផល។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...