កូរ៉េខាងត្បូង ៖ យោងតាមតារាង Billboard ដែលទើបនឹងចេញនាពេលថ្មីៗ សម្រាប់សប្តាហ៍ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៨ខែ ឧសភា ឆ្នាំ ២០២១ នេះបានបញ្ជាក់ឲ្យដឹងថាក្រុមចម្រៀងប្រុស ENHYPEN បានបង្ហាញខ្លួននៅលើតារាងចំនួន៤ របស់ខ្លួនជាមួយនឹងអាល់ប៊ុមថ្មីរបស់ពួកគេគឺ BORDER: CARNIVAL និងបទ Drunk-Dazed។
ជាក់ស្ដែង បទ Drunk-Dazed របស់ ENHYPEN ជាប់ចំណាត់ថ្នាក់លេខ៣ លើតារាង World Digital Song Sales Chart ព្រមទាំងចម្រៀង B-side បទ FEVER ស្ថិតនៅចំណាត់ថ្នាក់លេខ ១៨ និងបទ Not For Sale ជាប់លេខ ២១ នៅលើតារាងនេះដូចគ្នា។
ជាមួយគ្នានេះដែរ បទ Drunk-Dazed ក៏បានបង្ហាញខ្លួនជាប់ចំណាត់ថ្នាក់លេខ ១៦៦ លើតារាង Global Excl. U.S. Chart និងអាល់ប៊ុមBORDER:CARNIVAL របស់ពួកគេជាប់ចំណាត់ថ្នាក់លេខ ៩លើតារាង World Albums Chart និងលេខ ១៥ លើតារាង HeatseekersAlbums Chart៕
ប្រភព ៖ Soompi
សូមអបអរ ENHYPEN ចំពោះកំណត់ត្រាទាំងនេះ!