យល់ដឹង៖ ខាងក្រោមនេះនឹងបង្ហាញអ្នក អំពីចំណុចមួយចំនួន ដែលតារានិករនីមួយៗ នឹងរៀនស្វែងយល់ លើចំណុចមួយចំនួនក្នុងជីវិត ដែលអ្នកបានធ្វើខុសដោយមិនដឹងខ្លួន ហើយវាមិនមែនត្រូវទាំងអស់នោះទេ។
តោះមកស្វែងយល់ទាំងអស់គ្នា ៖
១. Aries ♈️
អ្នកនឹងរៀនពីសារៈសំខាន់ នៃភាពឯកោ។ អ្នកមិនគួរនៅជុំវិញ ក្រុមមនុស្សច្រើន ដើម្បីលាក់ពីអារម្មណ៍របស់អ្នកឡើយ។ ផ្តល់ឲ្យខ្លួនឯងនូវកន្លែងទំនេរ ដើម្បីគិតតាមរយៈជម្រើសរបស់អ្នក និងដឹងពីអារម្មណ៍របស់អ្នក។
២. Taurus ♉️
អ្នកនឹងរៀនពីការប្រកួតប្រជែង ដ៏ធំបំផុតរបស់អ្នកគឺខ្លួនអ្នក។ អ្វីដែលអ្នកត្រូវធ្វើ គឺកែលម្អបន្តិចបន្តួចជារៀងរាល់ថ្ងៃ ព្រោះការប្រកួតប្រជែងរបស់អ្នក គឺជាអតីតរបស់ខ្លួនឯង។ កែលម្អខ្លួនឯងកាលពីម្សិលមិញ និងចាប់ផ្ដើមជាថ្មី។
៣. Gemini ♊️
អ្នកនឹងដឹងថាការទុកចិត្ត គឺមានតម្លៃមិនគួរឲ្យជឿក្នុងមិត្តភាព និងទំនាក់ទំនង។ ប្រសិនបើអ្នកមានការជឿទុកចិត្ត ពីនរណាម្នាក់ អ្នកគួរតែប្រយ័ត្នជាមួយវា។ អ្នកមិនគួរមើលស្រាលវាទេ ព្រោះវាពិបាករក និងងាយបាត់។
៤. Cancer ♋️
អ្នកនឹងរៀនពីបញ្ហាសន្តិភាពខាងក្នុង ច្រើនជាងទំនាក់ទំនងចាស់។ ប្រសិនបើអ្នកចង់កាត់នរណាម្នាក់ ចេញពីជីវិតរបស់អ្នក អ្នកគួរតែឆ្លងកាត់វា។ អ្នកមិនគួររង់ចាំដោយសង្ឃឹមថា អ្វីៗនឹងប្រសើរឡើង ដោយវេទមន្តនោះទេ។ ប្រសិនបើពួកគេកំពុងធ្វើឲ្យអ្នកអស់សង្ឃឹមចូរដើរចេញពីពួកគេ។
៥. Leo ♌️
អ្នកនឹងរៀនថា ភាពល្អឥតខ្ចោះ មិនអាចដើរបានរហូតនោះទេ។ អ្នកតែងតែអន់ចិត្ត និងមិនសប្បាយចិត្ត ជាមួយនឹងខ្លួនឯង។ អ្វីដែលល្អបំផុត ដែលអ្នកអាចសង្ឃឹមបាន គឺការកែលម្អ។
៦. Virgo ♍️
អ្នកនឹងរៀនថា ភាពជោគជ័យខាងក្រៅនឹងមិនធ្វើឲ្យអ្នកសប្បាយចិត្ត ដូចអ្នកគិតនោះទេ។ រាល់ពេលដែលអ្នកទៅដល់បង្គោលទី អ្នកនឹងតែងតែកំណត់បង្គោលគោលដៅថ្មីដើម្បីទៅដល់បន្ទាប់ ដូច្នេះអ្នកនឹងមានអារម្មណ៍ថា អ្នកមិនល្អជានិច្ច។ ប៉ុន្តែ អ្នកធ្វើបានល្អហើយ។
៧. Libra ♎️
អ្នកនឹងរៀនថា ការរស់នៅក្នុងអតីតកាល រារាំងអ្នកពីការបង្កើតអនាគតរបស់អ្នក។ អ្នកត្រូវដាក់ការខិតខំប្រឹងប្រែង ពិតប្រាកដ ដើម្បីឆ្ពោះទៅមុខ។ វាអាចមានអារម្មណ៍ថា អ្នកមិនអាចធ្វើកិច្ចការមួយទៅមុខ ប៉ុន្តែអ្នកមានសមត្ថភាព ដូច្នេះអ្នកអាចធ្វើបាន។
៨. Scorpio ♏️
អ្នកនឹងរៀនថា គ្មានអ្វីជំពាក់អ្នកទេ។ កុំស្មានថានរណាម្នាក់នឹងធ្វើល្អដាក់អ្នក ដោយសារតែអ្វីគ្រប់យ៉ាង ដែលអ្នកបានធ្វើសម្រាប់ពួកគេ មិនថាជាចៅហ្វាយ មិត្តភក្តិ ឬគូស្នេហ៍នោះទេ។ ការខិតខំរបស់អ្នក នឹងមិនតែងតែត្រូវបានតបស្នងរហូតនោះទេ។
៩. Sagittarius ♐️
អ្នកនឹងរៀនថា អ្នកមានតម្លៃ ដោយមិនគិតពីស្ថានភាពទំនាក់ទំនង ឬមុខតំណែងការងាររបស់អ្នកឡើយ។ ជីវិតរបស់អ្នកមានតម្លៃណាស់។
១០. Capricorn ♑️
អ្នកនឹងរៀនថា ការព្យាយាមពិតជា សំខាន់ជាងទេពកោសល្យ។ ប្រសិនបើអ្នកព្យាយាម នោះអ្នកកំពុងធ្វើបានល្អ ជាងមនុស្សភាគច្រើនរួចទៅហើយ។ ប្រសិនបើអ្នកកំពុងព្យាយាម នោះអ្នកកំពុងផ្តល់ឲ្យខ្លួនឯង នូវការដើរទៅមុខ ដែលប្រសើរជាង មនុស្សដែលកំពុងអង្គុយនៅផ្ទះ។
១១. Aquarius ♒️
អ្នកនឹងរៀនថា ការខិតខំពិតជាបានផល។ វាមិនលឿន ដូចដែលអ្នកបានសង្ឃឹមទេ។ ប៉ុន្តែនៅទីបំផុត អ្នកនឹងទៅដល់ទីតាំងដែលអ្នកបាន ព្យាយាមទៅដល់។
១២. Pisces ♓️
អ្នកនឹងរៀនថា មនុស្សដែលត្រឹមត្រូវ ក៏អាចធ្វើឲ្យគ្រាដ៏អាក្រក់បំផុត កើតឡើងបានដែរ។ ជុំវិញខ្លួនអ្នកជាមួយនឹងភាពវិជ្ជមាន និងសេចក្តីស្រលាញ់ អ្នកនឹងមានអារម្មណ៍ខុសប្លែកជាច្រើនអំពីពិភពលោក និងខ្លួនអ្នកទាំងមូល។ ដូច្នេះ ចូរកាត់ចោលខ្លះ នូវមនុស្សអវិជ្ជមានដែលនាំឲ្យអ្នកធ្លាក់ចុះ។
ប្រភព: thoughtcatalog